ដោយៈ គង់ សូរិយា
ភ្នំពេញៈ មនុស្សមានគំនិតអវិជ្ជមាន មិនសូវទទួលបានជោគជ័យក្នុងសង្គមនោះទេ ហើយការសេពគប់មនុស្សអវិជ្ជមាន អាចបណ្តាលឲ្យយើងក្លាយជាមនុស្សអវិជ្ជមានផងដែរ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទងនឹងឥទ្ឋិពលនៃការសេពគប់ មនុស្សអវិជ្ជមានចំនួនពីរចំណុច ទី១ បើក្រុមមួយមានមនុស្សវិជ្ជមាន១០នាក់ តែបើថែមមនុស្សអវិជ្ជមានម្នាក់ នោះនឹងបង្កើតក្រុមមនុស្សអវិជ្ជមាន១១នាក់។






