ដោយៈ សហការី
ភ្នំពេញៈ កោះនរាផាកវ៉េ (Koh Norea Parkway) គឺជាទីកន្លែងលំហែកាយថ្មីមួយ ដែលមានប្រវែងជាង៤គីទ្បូម៉ែត្រ ជាប់ទៅនឹងដងទន្លេមេគង្គ ពោពេញទៅដោយទេសភាពដ៍ស្រស់បំព្រង និងល្អឯកនៃទីក្រុងភ្នំពេញ។
ទីតាំងដ៍ស្រស់ស្អាតនេះ គឺជ្រកក្រោមម្លប់នៃសហគមន៍ពណ៌បៃតង មានសួនច្បារ និងដើមឈើធំៗគ្រប់ប្រភេទ ដែលនឹងបំពេញបន្ថែមដោយហាងអាហារ និងភេសជ្ជ:មានឈ្មោះល្បី និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនកម្ពុជា។គម្រោងដ៏ថ្មីស្រទ្បាងនេះ គឺស័ក្តិសម្យឥតខ្ចោះសម្រាប់ការជួបជុំសម្រាកបន្ទាប់ពីបញ្ចប់ការងារ ការហាត់ប្រាណ និងការលំហែស្រួបយកខ្យល់អាកាសបរិសុទ្ធ ឬការគេចចេញពីភាពធុញថប់ ក្នុងទីក្រុង ដើម្បីបង្កើននូវភាពរីករាយ និងថាមពលផ្លូវចិត្តដ៍សំខាន់ សម្រាប់ពួកយើងទាំងអស់គ្នា ។
កោះនរាផាកវ៉េ (Koh Norea Parkway) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុនយក្ស OCIC ជាក្រុមហ៊ុនមានឈ្មោះបោះសម្លេង និងជំនាញខាងរៀបចំគម្រោង អចលទ្រព្យខ្នាតយក្សធំៗ នៅក្នុងប្រទេសកម្ពុជា ។ គម្រោងនេះមាន ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនៃទីក្រុងកោះនរាដ៍ស្រស់ស្អាត អមដោយការរចនាយ៉ាងប្រណិត ផ្សារភ្ចាប់ដោយស្ពានឆ្លងទន្លេរ ថ្មីពីតំបន់កោះពេជ្យ ឆ្ពោះទៅកាន់ផ្លូវជាតិលេខមួយ ។សព្វថ្ងៃ គម្រោងនេះក៍មានការជួលទីតាំង សម្រាប់បើកអាជីវកម្មនានាដែលសាកសម្យផងដែរ។សាកស្រមៃអំពីការបើកដំណើការអាជីវកម្ម របស់អ្នកនៅក្នុងគម្រោង កោះនរាផាកវ៉េ (Koh Norea Parkway) ដែលជាទីតាំងបើកអាជីវកម្មល្អបំផុត តែមួយគត់នៅតាមដងទន្លេមេគង្គ ។
សម្រាប់ពត៌មានបន្ថែមស្តីពីគម្រោង សូមទាក់ទងផ្នែកជួលទីតាំងអាជីវកម្ម តាមរយះលេខទូរស័ព្ទ (+855) 98 225 309 (Telegram), (+𝟴𝟱𝟱) 𝟭𝟳 𝟲𝟲𝟲 𝟬𝟴𝟱 (Telegram), (+𝟴𝟱𝟱) 𝟎𝟏𝟕 𝟔𝟔𝟔 𝟏𝟑𝟎 (Telegram) ឬ (+𝟴𝟱𝟱) 𝟏𝟕 𝟔𝟔𝟔 𝟎𝟗𝟏 (Telegram)៕