អ្នកអភិវឌ្ឍន៍ចាប់ផ្តើមសាងសង់ផ្ទះលំហែរនៅក្នុងគំរោង ឋានសួគ៌លំហែរហើយ

0

ដោយៈ គង់ សូរិយា

        តាកែវៈ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានចាប់ផ្តើមសាងសង់ផ្ទះលំហែរ ក្នុងគំរោងឋានសួគ៌លំហែរហើយ។

គំរោងនេះ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាទីតាំងបណ្តុំដោ​យរមណីយដ្ឋានធម្មជាតិជាច្រើន។

លោកណុប ម៉ានុតប្រធានផ្នែកទីផ្សារ នៃគំរោងឋានសួគ៌លំហែរបានមាន​ប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១០ កក្កដាថា ក្រុមហ៊ុនYoungsia Real estateបាននិងកំពុងអភិវឌ្ឍន៍ផ្ទះលំហែរចំនួន២០ មុនពេលបើកឲ្យសាធារណៈជនជាតិ អន្តរជាតិ​ចូលទស្សនាកំសាន្តនៅក្នុងតំបន់នេះ។ លោកបន្តថា យើងចំណាយពេលសាងសង់ត្រឹម៣ខែប៉ុណ្ណោះ ធ្វើយ៉ាងណាឲ្យលឿន ទាន់ពេលវេលា សម្រាប់សាធារណៈជនបានមកទស្សនានិងកំសាន្ត”។

ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងសាងសង់គំរោងនេះ ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍថ្មី ដោយគំរោងនេះនឹងេរៀបចំឡើង បែបជារមណីយដ្ឋានលំហែរកាយមួយ។ គំរោងនេះនឹងមានការដាំផ្កាលឿនរាជ២០០០ដើម រៀបចំសួនទឹកកំសាន្ត កន្លែងស្ទូចត្រី សួនច្បារ និងសេវាកម្មកំសាន្តជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here