ការសាងសង់គំរោងទួលគោកលែនជិតបញ្ចប់ ស្របពេលស្ថានភាពទីផ្សារកាន់តែប្រសើរ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គិតរហូតមកទល់ពេលនេះ ការសាងសង់គំរោងទួលគោកលែន សម្រេចបានប្រមាណ៨០ភាគរយហើយ ខណៈការលក់គំរោងនេះកំពុងមានវឌ្ឍនភាពយ៉ាងប្រសើរ។ចំនែកនៅជាន់ខាងលើដែលជាជាន់Facility ដែលមានអាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ទីម សូណា ស្កាយបារ ។ល។ បានជិតរួចរាល់ហើយ។ បច្ចុប្បន្នយើងកំពុងសម្រុកបង្ហើយ ការងារផ្នែកជាន់ទី២១ ដែលជាជាន់លើគេបង្អស់ដែលមានប្រភេទPenthouse

លោកឌី ណារិទ្ឋ នាយកផ្នែកទីផ្សារនៃគំរោងទួលគោកលែន បានមានប្រ​សាសន៍កាលពីពេលថ្មីៗនេះថា គម្រោងទួលគោកលេនមានកម្ពស់២១ជាន់ ដែលបែងចែកជា៤ប្រភេទ។ ចំណែកជាន់ផ្ទាល់ដី គឺជាប្រភេទShophouse ចាប់ពីជាន់ទី២ ដល់ជាន់ទី១៨គឺជាប្រភេទយូនីតធម្មតា ដែលមានចំនួន២៣យូនិតក្នុង១ជាន់ ក្នុងនោះយើងមានប្រភេទStudio , one bedroom and two bedroom ដែលមានផ្ទៃក្រឡា ចាប់ពីជាង២០ម២ រហូតដល់៥៦ម២។សម្រាប់ជាន់ទី១៩វិញ គឺជាប្រភេទLoft ដែលមានតែមួយគត់ក្នុងតំបន់ទួលគោក នាពេលបច្ចុប្បន្ននេះ មានទាំងអស់២២យូនីតតែប៉ុណ្ណោះ ហើយយើងទើបតែបើកលក់ក្នុងខែនេះទេ តែយើងបានលក់អស់៦យូនិតបាត់ទៅហើយ។ សម្រាប់ជាន់ទី២០ គឺជាជាន់Facilityដែលមានអាងហែលហែលទឹក បន្ទប់ហាត់ប្រាណ បន្ទប់ប្រជុំ ស្ទីម សូណា។ល។ នៅជាន់លើគេបង្អស់គឺជាប្រភេទPenthouse។

លោកបន្តថា ចំពោះតម្លៃវិញបច្ចុប្បន្ននេះ យើងមានចាប់ពីតម្លៃជាង៤ម៉ឺនដុល្លាឡើង ទៅសម្រាប់យូនីតធម្មតា និងជាង៦ម៉ឺនដុល្លាឡើងទៅសម្រាប់ប្រភេទ Loft។ អាចនិយាយបានថា ទួលគោកលេនគឺជាគម្រោង ដែលមានតម្លៃពិសេសជាងគេ ក្នុងពេលបច្ចុប្បន្ននេះ ជាមួយតម្លៃចាប់ផ្តើមពីជាង១៣០០ដុល្លា/ការ៉េតែប៉ុណ្ណោះ។ គិតត្រឹមដើមខែមិថុនានេះ គម្រោងទួលគោកលេនយើងបានសម្រេចការលក់រហូត ដល់ជិត២០០យូនីត ដែលស្មើនឹងជាង៥០% នៃយូនិតសរុប។ ហើយយើងរំពឹងការលក់របស់យើង នឹងនៅតែបន្តកើនឡើង ដោយគ្រោងនឹងលក់ឲ្យអស់ ត្រឹមដើមខែតុលាខាងមុខនេះ។ និយាយទៅយើងនឹងលក់ឲ្យអស់មុនថ្ងៃប្រគល់ផ្ទះតែម្តង។

លោកឌី ណារិទ្ឋបានបន្តថា សក្តានុពលជុំវិញទួលគោកលេនមានដូចជា ទី១.ផ្នែកហិរញ្ញវត្ថុ៖ តាមបណ្តោយផ្លូវ២៨៩ និង ៥១៦ គឺជាបណ្តុំនៃធនាគារសឹង តែទាំងអស់នៃប្រទេសកម្ពុជា យើងគ្រាន់តែដើរចេញក្រៅមិនដល់៣នាទី គឺមកដល់ធនាគារដែលយើងត្រូវការប្រើប្រាស់សេវាកម្ម។ទី២. ផ្នែកអប់រំ៖  តំបន់នេះមានសាលារដ្ឋ និងឯកជនជាច្រើននៅជិតគម្រោងរបស់យើង ជាពិសេសសាលាអន្តរជាតិធំៗ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ និងតាមផ្លូវតូចៗជាច្រើនទៀត ដែលងាយស្រួលមែនទែនដល់អតិថិជនទួលគោកលេន ដែលមានកូនតូចៗដែលត្រូវចូលមត្តេយ្យសិក្សា ឬកូនៗដែលរៀនថ្នាក់បថម ឬអនុវិទ្យាល័យអីជាដើម។

ទី៣.ការកម្សាន្ត៖ ធ្វើដំណើរដោយថ្មើរជើងត្រឹមតែ៣នាទី ពីទួលគោកលេន ទៅដល់TKAvenue ដែលជាបន្តុំនូវផ្សារទំនើប ភោជនីយដ្ឋានចម្រុះជាតិសាសន៍ ហាងកាហ្វេល្បីៗ រោងកុន។ល។  រីឯនៅខាងកើតទួលគោកលេន ធ្វើដំណើរតាមរយៈយានយន្ត មិនដល់៥នាទីផងយើងនឹងទៅដល់ផ្សារទំនើប Khalendle mall និង​Eden garden ដែលមានទំហំធំជាងTK avenue រហូតដល់ទៅ៣ដងឯណោះ។ ក្រលេកមកខាងលិច និងខាងជើងទួលគោកលេនវិញ គ្រាន់តែធ្វើដំណើរតាមយានជំនះប្រហែល១០នាទី យើងនឹងមកដល់ផ្សារម៉ាក្រូ ជីបម៉ុង Mall , Aeon sensok ជាដើម ដូច្នេះពួកគាត់មិនបាច់បារម្មណ៍ថា ត្រូវធ្វើដំណើរឆ្ងាយសម្រាប់ការដើរផ្សារ ក៏ដូចជារកកន្លែងកម្សាន្តផ្សេងៗតាមចិត្តចង់។

លោកបន្តថា បើនិយាយពីពេលយប់វិញ សឹងតែគ្រប់ផ្លូវនៅជុំវិញទួលគោកលេនគឺមានផាប់ និងក្លឹបកម្សាន្តជាច្រើនផងដែរ។ ដូច្នេះពួកគាត់មិនបាច់ភ័យព្រួយ អំពីការធ្វើដំណើរឆ្ងាយ ឬបារម្មណ៍ពីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកវិញផងដែរ។

ទី៤.វិស័យសុខាភិបាល៖ នៅជិតៗមានឱសថស្ថាន ក៏ដូចជាក្លីនិកឯកជនជាច្រើន ឬធ្វើដំណើរប្រហែលតែ១០នាទីប៉ុណ្ណោះ ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ឬមកទៅខាងមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឍ)ក៏បាន ។​ ​

គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២៣នេះ ទីផ្សារខុនដូហាក់មានភាពល្អប្រសើរច្រើន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ២០២២ ជាពិសេសការកើនឡើងអតិថិជន ដែលជាជនជាតិខ្មែរតែម្តង។ ក៏ប៉ុន្តែសម្រាប់ត្រីមាសទី៣នេះ អាចនឹងមានការថមថយបន្តិចបន្តួចវិញ ដោយសារតែកៀកនឹងថ្ងៃបោះឆ្នោត ធ្វើឲ្យអ្នកទិញមួយចំនួនមានការភ័យខ្លាចច្រើន ទៅលើវិស័យអចលនទ្រព្យទាំងមូ​ល មិនថាខុនដូ ឬវិស័យអចលទ្រព្យដទៃទៀត ប៉ុន្តែចំពោះដំណើ​​រការក្នុងទិញលក់ នឹងនៅតែមានសភាពធម្មតា។លោកបន្តថា “យើងរំពឹងថាបន្ទាប់ពីការបោះឆ្នោតរួច កំណើននៃការទិញលក់អចលនទ្រព្យ ជាពិសេសគឺខុនដូនឹងរិតតែប្រសើរទ្វេរឡើង”។ សម្រាប់ទួលគោកលេនយើង គឺជួយសម្រួលដល់អតិថិជនជាច្រើនទៅលើការបង់ប្រាក់។ នៅទីនេះ អតិថិជនគ្រាន់តែទំលាក់ទឹកប្រាក់មុន៣០% គឺយើងនឹងផ្តល់កាដូពិសេស ជាគ្រឿងសង្ហាររឹមមួយឆុត និងបរិក្ខាអគ្គិសនីមួយឆុតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ យើងមានការផ្តល់ជូនការរំលស់ឥតការប្រាក់រហូតដល់ទៅ១៨ខែបន្ថែមទៀត។ ជាពិសេស អតិថិជនអាចបង់រំលស់ ជាមួយធនាគារជាដៃគូរបស់យើង បានរហូតដល់៦០%នៃតម្លៃផ្ទះទាំងមូល ជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here