ដំណឹងល្អៈសម្ដេចតេជោបង្កើតអេប Happy Watch99- Angkor Social Media ដើម្បីផ្តល់ព័ត៌មានឆាប់រហ័សដល់ពលរដ្ឋ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសអំពី Appឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មាន ឆាប់រហ័សតាម   រយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។

ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោ​ជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
សូមបងប្អូនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃ ដើម្បីទទួលបានព័ត៌មានសម្តេចតេជោ បានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង ពណ៌ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាន នៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។

Download “Happy Watch99” ជាមួយ QR Code នេះ *ក្រោយពីបានDownload ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here