ដោយ: គង់ លាងហួរ
ហុងកុង: ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យចិនធំៗជាច្រើនបានហក់ឡើងថ្លៃ កាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីក្រុមនិយ័តករចិន បានពង្រីកគោលនយោបាយមួយចំនួន ទៅក្នុងកញ្ចប់សង្គ្រោះ ដែលបានដាក់ចេញនៅក្នុងខែវិច្ឆិកា ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលក្នុងវិស័យអចលនទ្រព្យ។
វិស័យនេះបានរងផលប៉ះពាល់ ដោយការខកខានសងបំណុលរបស់ក្រុមហ៊ុនជាច្រើន ស្របពេលមានវិបត្តិបំណុល ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ ដែលបង្កឡើងដោយសារ ការមិនទូទាត់សងបំណុលរបស់ក្រុមហ៊ុន China Evergrande Group។
គិតត្រឹមម៉ោង 0200 GMT សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យ Hang Seng របស់ទីក្រុងហុងកុង បានហក់ឡើងដល់១ភាគរយ ខណៈដែលសន្ទស្សន៍អចលនទ្រព្យCSI300 របស់ប្រទេសចិនបានងើបឡើង០,៦ភាគរយ។ភាគហ៊ុនរបស់ក្រុមហ៊ុន Sunac China ក្រុមហ៊ុន Logan Group និងក្រុមហ៊ុន KWG Group ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង បានហក់ឡើងថ្លៃប្រហែល៤ភាគរយ។






