អ្នកជំនាញៈ ការរឹតបន្តឹងគុណភាពឥណទានជាការជួយធ្វើឲ្យសុខភាពក្នុងទីផ្សារអចលនទ្រព្យកាន់តែប្រសើរ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ការរឹតបន្តឹងឥណទានរបស់ធនាគារនានា ជាការជួយឲ្យទីផ្សារអចលនទ្រព្យ មានភាពរឹងមាំ និងបញ្ចៀសបាននូវហានិភ័យ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១២ កក្កដាថា ការធ្វើឲ្យប្រាកដថា ឥណទាន ដែលបានបញ្ចេញជាឥណទានមានគុណភាព ពិតជាប្រសើរ ហើយវាដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ។លោកបន្តថា “តាមពិតទៅធនាគារនានា មិនបានបញ្ឈប់ឥណទានទេ ប៉ុន្តែការធ្វើឲ្យប្រាកដថា អ្នកខ្ចីជាមនុស្សមានគុណភាព មិនមានហានិភ័យ ជាចំណុចសំខាន់”។ លោកបន្តថា “ក្នុងស្ថានភាពបែបនេះ អ្នកទិញខុនដូ ក៏ដូចជាផ្នែកអចលនទ្រព្យដទៃទៀត ក៏អាចមើញឃើញថាម្ចាស់គំរោងណាមួយ មានទុនគ្រប់គ្រាន់និងរឹងមាំ”។

ជាមួយគ្នានេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរឹតបន្តឹងឥណទាន ជាការជួយឲ្យគុណភាព និងសុខភាពក្នុងវិស័យហិរញ្ញវត្ថុរឹងមាំ ព្រោះធនាគារនិមួយៗបានដើរតួនាទីសំខាន់ ក្នុងការធ្វើឲ្យសុខភាព ក្នុងវិស័យហិរញ្ញវត្ថុកាន់តែប្រសើរ និងត្រូវបានពង្រឹងជាបន្តបន្ទាប់លោកបន្តថា “ការជួយអតិថិជន ដែលប្រើប្រាស់ឥណទានរបស់ស្ថាប័នយើងបានជោគជ័យ គឺជាអាទិភាពរបស់យើង ព្រោះអតិថិជន ទទួលបានជោគជ័យ និងប្រើប្រាស់ឥណទានបានត្រឹមត្រូវ គឺជាជោគជ័យរួមរបស់យើង”។ លោកបន្តថា “ហេតុនេះទើប យើងនៅក្នុងវិស័យនេះ តែងតែប្រុងប្រយ័ត្ននិងជួយវិភាគ ពីហានិភ័យរបស់អតិថិជន លើមុខរបររបស់ពួកគេ មុននឹងយើងសម្រេចចិត្តផ្តល់ឥណទានដល់គាត់”

LEAVE A REPLY

Please enter your comment!
Please enter your name here