អនាគតនាយករដ្ឋមន្រ្តីកម្ពុជាបន្តលើកទឹកចិត្ត និងចាត់ទុកអ្នកសារ ព៌តមានជាដៃគូ

0

ដោយៈ និស្ស័យ

        ភ្នំពេញៈ បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីកម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងបន្តលើកទឹកចិត្ត និងចាត់ទុកសារព័ត៌មានជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមបង្កើនភាពវិជ្ជមាន ​និងកាត់បន្ថយភាពអវិជ្ជ​មានក្នុងសង្គម។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមTelegram និង Facebook ផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះនូវវីដេអូខ្លីមួយ ដោយលោកបញ្ចេញទស្សនៈមួយជ្រុង ចំពោះអ្នកសារពត៌មាន។

លោកបណ្ឌិតលើកឡើងពីសារៈសំខាន់ នៃការចូលរួមរបស់សារព័ត៌មាន ដែលបានជួយនាំយកនូវព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ទៅចែកជូនដល់ប្រជាជន ដើម្បីបានជ្រួតជ្រាប និងក៏នាំឱ្យព័ត៌មានពីប្រជាពលរដ្ឋ ដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគាត់បានភ្លាមៗ។

លោកឡើងថា “កន្លងមកសម្តេចតេជោ ហ៊ុន សែន នៅពេលជួបជាមួយអ្នកសារព័ត៌មាន បានផ្តល់នូវការលើកទឹកចិត្ត ដល់សារព័ត៌​មាន ឱ្យបន្តជួយផ្តល់ព័ត៌មាន ដើម្បីកាត់បន្ថយនូវចំណុចខ្វះខាត លើការអនុវត្តន៍ការងាររបស់រាជរដ្ឋាភិបាល”។លោកបន្តថា ជាងនេះ សម្តេចក៏បានចាត់ឱ្យមេធាវី ជួយការពារអ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញព័ត៌មានពិត និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ តែមិនសម្រាប់អ្នកព័ត៌មាន ដែលបង្កើតព័ត៌មានមិនពិតនោះទេ។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្ថែមទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទៅមុខទៀតនឹងបន្តលើកទឹកចិត្តដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសការចែករំលែកព័ត៌មានចូលរួម ដើម្បីបង្កើនភាពវិជ្ជមានក្នុងសង្គម និងកាត់បន្ថយភាពអវិជ្ជ​មានក្នុងសង្គម នេះជាកិច្ចការគោលដៅដែលយើងចង់បាន

 

LEAVE A REPLY

Please enter your comment!
Please enter your name here