តែម សុខុម
ប៉េកាំងៈ ទិន្នន័យគយរបស់ប្រទេសចិន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ថា ការនាំចូល និងការនាំចេញទំនិញសរុបរបស់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានកើនឡើង២,១%គិតជាប្រាក់យ័ន ក្នុងឆមាសទី១ ដើមឆ្នាំ ២០២៣។
យោងតាមអគ្គនាយកដ្ឋានគយចិន បង្ហាញថា ការនាំចូល និងនាំចេញរបស់ប្រទេសចិន បានកើនលើសពី២០ទ្រីលានយ័ន (ប្រមាណ២,៨ទ្រីលានដុល្លារអាមេរិក) ជាលើកដំបូងអំឡុងខែមករា ដល់ខែមិថុនា។

ទិន្នន័យបានបង្ហាញថា ការនាំចេញបានកើនឡើង៣,៧%ឈានដល់១១,៤៦ទ្រីលានយ័ន (១,៦ទ្រីលានដុល្លារអាមេរិក) ខណៈការនាំចូលបានធ្លាក់ចុះ០,១%ធៀបនឹងឆ្នាំមុនមកនៅត្រឹម៨,៦៤ទ្រីលានយ័ន (១,២១ទ្រីលានដុល្លារអាមេរិក)។






