ដោយ: គង់ លាងហួរ
ហាណូយ: កាលពីពេលថ្មីៗនេះ ខេត្ត Quảng Ninh បានទទួលគម្រោងវិនិយោគរបស់ក្រុមហ៊ុន Foxconn ចំនួន២ ដែលមានទុនវិនិយោគសរុបជាង២៤៦លានដុល្លារអាមេរិក។
ក្រុមហ៊ុន Foxconn Singapore Pte Ltd នឹងអនុវត្តគម្រោងចំនួនពីរ គឺរោងចក្រ Foxconn Quảng Ninh FMMV និងរោងចក្រ FECV Foxconn Quảng Ninh។រោងចក្រទាំងពីរមានទីតាំងនៅសួនឧស្សាហកម្ម Sông Khoai ក្នុងតំបន់សេដ្ឋកិច្ចឆ្នេរ Quang Yên នៃខេត្ត Quang Ninh។
ជាក់ស្តែង គម្រោងរោងចក្រ FECV Foxconn Quảng Ninh លាតសន្ធឹងលើផ្ទៃដីទំហំ៦,៣ហិកតា និងមានទុនវិនិយោគសរុបជាង៤,៧ពាន់ពាន់លានដុង (ប្រហែល១៩៧,៨លានដុល្លារអាមេរិក)។ គម្រោងនេះមានទិសដៅបង្កើតរោងចក្រមួយ ដែលមានឯកទេសផ្នែកផលិតកម្ម និងដំឡើងគ្រឿងអគ្គិសនីសម្រាប់រថយន្តអគ្គិសនី។
នៅពេលដែលគម្រោង ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅក្នុងខែមករា ឆ្នាំ២០២៥ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការងារដល់កម្មករប្រហែល១.២០០នាក់។






