លោកបណ្ឌិតសុក ស៊ីផាន់ណាលើកឡើងពីសារៈសំខាន់នៃផ្លូវល្បឿនលឿនឥណ្ឌាឆ្ពោះមកកាន់ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់

0

ដោយៈ គង់ សូរិយា់

        ភ្នំពេញៈ លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿន លឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ។

លោកបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្ត របស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើត ឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។លោកបណ្ឌិតសុក ស៊ីផាន់ណា បានលើកឡើងបែបនេះក្នុងឱកា​សអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។លោកបន្តថា “ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយ ឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់”។ លោកបណ្ឌិតបានចង្អុលបង្ហាញ ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គ គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិ​វត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ កិច្ចប្រជុំបានអនុម័ត លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-គង្គាលើកទី១២ ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន ទស្សនាទានស្ដីពី យន្តការប្រទេសដឹកនាំ វិស័យ និងក្រុមប្រឹក្សាធុរកិច្ច នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕
កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ឡាវ និងឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសានកា (Dr. Subrahmanyam Jalshanka) រដ្ឋមន្ត្រីការបរទេសឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here