ឥណ្ឌូនេស៊ីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឡើងវិញហើយ

0

ដោយ: គង់ លាងហួរ

ហ្សាការតា: ឥណ្ឌូនេស៊ីបានទទួលឋានៈរបស់ខ្លួន ជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ឡើងវិញ ដោយសារការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

យោងតាមទិន្នន័យ របស់ធនាគារពិភពលោកបានឱ្យដឹងថា ប្រាក់ចំណូលជាតិសរុប របស់ប្រទេសឥណ្ឌូនេស៊ី (GNI) សម្រាប់មនុស្សម្នាក់ ដែលវាស់វែង ផលបូកនៃប្រាក់ ដែលប្រជាជាតិរកបាន និងយកមកចែកជាមួយចំនួនប្រជាជន បានឈានដល់៤.៥៨០ដុល្លា​រអាមេរិកកាលពីឆ្នាំ២០២២ ពោលគឺបានកើនឡើង៩,៨% ធៀបនឹងឆ្នាំ២០២១។ឥណ្ឌូណេស៊ីឈរជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ដោយផ្អែកលើGNI ក្នុងមនុស្សម្នាក់ៗ កាលពីឆ្នាំ២០១៩ ប៉ុន្តែឥណ្ឌូនេស៊ី បានវិលទៅកាន់ស្ថានភាព ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបវិញ ដោយសារផលប៉ះពាល់សេដ្ឋកិច្ច ពីវិបត្តិជំងឺកូវីដ-១៩។

លោក Febrio Kacaribu ប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធ (BKF) នៃក្រសួងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីរឿងនេះបានកើតឡើង រដ្ឋាភិបាលបានប្តេជ្ញាចិត្ត ក្នុងការរក្សានូវគុណភាពនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ”។

នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប្រទេសឥណ្ឌូនេស៊ីបានជួបប្រទះការធ្លាក់ចុះ នៃសេដ្ឋកិច្ចប្រចាំឆ្នាំជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩៨ ដោយសារផលិតផលក្នុងស្រុកសរុបGDP បានធ្លាក់ចុះ២,០៧% នៅឆ្នាំ២០២០ ស្របពេលនោះការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគឯកជនបានរងការខូចខាត។

ទោះបីជាយ៉ាងនេះក្តី កាលពីឆ្នាំ២០២២កន្លងទៅ GDP របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៥,៣១%  បន្ទាប់ពីការចំណាយរបស់គ្រួសារ ការវិនិយោគ និងការនាំចេញបានស្ទុះងើបឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here