ដំណឹងល្អៈនិយ័តករអាជីវកម្មអចលនវត្ថុទទួលពាក្យបណ្តឹងនិងសំណើរសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានប្រកាសពីការទទួលពាក្យបណ្តឹង និងសំណើរសុំអន្តរាគមន៍ពាក់ព័ន្ឋ នឹងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។

យោងតាមសេចក្តីប្រកាសរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)បានឲ្យដឹងថា សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ អនុលោមតាមច្បាប់ស្ដីពី ការរៀបចំនិងការប្រព្រឹ​ត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០១ ២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

អនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ របស់អង្គភាពក្រោមឱវាទរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បានផ្ដល់សមត្ថកិច្ចដល់ ន.អ.ប. ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេតស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំង​ឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ តាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។

សេចក្តីប្រកាសបានបន្តថា ក្នុងន័យនេះ ន.អ.ប. សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយ កើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ន្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មក ន.អ.ប. ដែលមានអាសយដ្ឋាននៅអគារ១៦៨F (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ ០១១ ៥៩៨ ៣៧២ និង ៧១៨៦។២ ០៦៩ ៥១៧ ១៨៦។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អគារ១៦៨F (ជាន់ទី៧)ផ្លូវ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្ពុជា Building 168F (Floor), Street 598, Sangkat Chraing Chamrch 1, Khan Russey Keo, Phnom Penh, Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here