កូរ៉េខាងត្បូង ដំឡើងប្រាក់ឈ្នួលពលកម្លាំងក្នុងមួយម៉ោង៧,៨០ដុល្លារនៅឆ្នាំ២០២៤

0

ដោយៈ តែម សុខុម

សេអ៊ូល: ប្រាក់ឈ្នួលអប្បបរមា នៅប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំ២០២៤ ត្រូវបានកំណត់ដំឡើង ក្នុងចំនួន៧,៨០ដុល្លារអាមេរិក ក្នុងមួយម៉ោងកាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ដោយកើនឡើង២,៥%បើធៀបនឹងប្រាក់ឈ្នួល អប្បបរមាណសម្រាប់ឆ្នាំនេះ។

គណៈកម្មាធិការទទួលបន្ទុកប្រាក់ឈ្នួលអប្បបរមា (Minimum Wage Commission) ដែលមានសមាជិកចំនួន២៧រូប ដោយក្នុងនោះ៩រូប តំណាងឱ្យផលប្រយោជន៍សាធារណៈ។ ៩រូបតំណាងឱ្យក្រុមហ៊ុនសហគ្រាស និង៩រូបតំណាងឱ្យសហជីព បានឈានដល់សេចក្ដីសម្រេចនេះ ក្នុងកិច្ចប្រជុំមួយដែលបានចាប់ផ្តើម កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ហើយបានបន្តរហូតដល់ព្រឹកថ្ងៃពុធ នៅកណ្តាលទីក្រុង Sejong ។ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺខ្ពស់ជាង០,២០ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមា៧,៦០ដុល្លារ ក្នុងឆ្នាំនេះដែលគិតជាប្រាក់ខែ គឺស្មើ១.៦៣៥ដុល្លារ ក្នុងមួយខែ។

គណៈកម្មាធិការនេះ បានកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមានេះ នៅក្នុងការបោះឆ្នោតមួយ ខណៈភាគីសហជីព និងភាគីក្រុមហ៊ុនសហគ្រាស នៅតែខ្វែងកំនិតគ្នាយ៉ាងខ្លាំង ហើយមិនអាចឈានការសេចក្ដីសម្រេចតាមរយៈកិច្ចព្រមព្រៀង។ដំបូងឡើយភាគីខាងសហជីព បានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា៩,៦៤ដុល្លារ ដោយកើនឡើង២៦,៩% ដោយលើកហេតុផលថា អតិផរណាកើនឡើង ខណៈភាគីខាងក្រុមហ៊ុន សហគ្រាសបានស្នើឱ្យផ្អាកសិន។តាមច្បាប់ គណៈកម្មាធិការនេះ ត្រូវបានតម្រូវឱ្យបង្ហាញប្រាក់ឈ្នួលអប្បបរមាថ្មី ដល់រដ្ឋមន្ត្រីក្រសួងការងារ ដែលនឹងប្រកាសវាជាសាធារណៈ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here