រដ្ឋាភិបាលសិង្ហបុរីអនុម័តឱ្យជនបរទេសអាចទិញអចលនទ្រព្យបែបពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះ ឬដីធ្លី បានហើយ

0

ដោយ: គង់ លាងហួរ
សិង្ហបុរី: ជនបរទេសដែលកំពុងស្វែងរកទិញអចលនទ្រព្យពាណិជ្ជកម្មចម្រុះ និងអចលនទ្រព្យលំនៅដ្ឋាន ឬដីធ្លីនៅប្រទេសសិង្ហបុរី ត្រូវតែទទួលបានការអនុម័តពីរដ្ឋាភិបាលគិតចាប់ពីថ្ងៃទី២០ ខែកក្កដានេះ។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្រសួងច្បាប់ (MinLaw) និងអាជ្ញាធរដែនដីសិង្ហបុរី (SLA) កាលពីយប់ថ្ងៃពុធកន្លងទៅបានប្រកាសថា ពួកគេបានកែលម្អច្បាប់ស្តីពីអចលនទ្រព្យលំនៅដ្ឋាន (RPA) ដើម្បីចាត់ថ្នាក់ការអភិវឌ្ឍទាំងនេះជាអចលនទ្រព្យលំនៅដ្ឋាន ឬដីធ្លី។ឥឡូវនេះ ជនបរទេសដែលមានគម្រោងទិញ ឬចង់ទទួលបានផលចំណេញលើទីតាំងដែលអនុញ្ញាតសម្រាប់ការប្រើប្រាស់បែបពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះ នឹងត្រូវដាក់ពាក្យសុំការយល់ព្រមនៅក្រោមច្បាប់ស្តីពីអចលនទ្រព្យលំនៅដ្ឋាន (RPA)។

ចំណែកឯជនបរទេសដែលជាម្ចាស់កម្មសិទ្ធិស្រាប់នៃដី ឬអចលនទ្រព្យនោះមិនតម្រូវឱ្យទទួលបានការយល់ព្រមក្រោមច្បាប់ RPA នោះទេ។

ក្រសួងច្បាប់ (MinLaw) និងអាជ្ញាធរដែនដីសិង្ហបុរី (SLA) បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ការយល់ព្រម ឬការអនុម័តពីរដ្ឋាភិបាលគឺត្រូវការជាចាំបាច់សម្រាប់ជនបរទេស ប្រសិនបើពួកគេចង់អភិវឌ្ឍអចលនទ្រព្យទាំងនោះឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here