លោក Jula Sukmanop ប្រធាន EEC បានលើកឡើងថា Asia Era One Co Ltd ដែលជាម្ចាស់សម្បទាននៃផ្លូវរថភ្លើងល្បឿនលឿន Don Muang-Suvarnabhumi-U-Tapao មិនអាចចាប់ផ្តើមសាងសង់នៅឆ្នាំនេះបានទេ ដោយសារខ្លួនកំពុងរង់ចាំការអនុម័តសិទ្ធិវិនិយោគពីសំណាក់ក្រុមប្រឹក្សាវិនិយោគថៃ(BoI)។
លោក Jula បានអះអាងថាការសាងសង់នឹងត្រូវចំណាយរយៈពេលពេល៤ឆ្នាំ ហើយប្រសិនបើវាចាប់ផ្តើមនៅឆ្នាំក្រោយ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨ ពោលគឺយឺតមួយឆ្នាំក្រោយកាលវិភាគ។
លោកបានបន្តទៀតថា ក្រុមហ៊ុន Asia Era One បានដាក់ការស្តីបន្ទោសការពន្យារពេលនេះ ទៅលើភ្នាក់ងាររដ្ឋាភិបាលចំពោះការខកខានក្នុងការសម្របសម្រួលការសាងសង់។ ក្រុមហ៊ុនបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មកិច្ចសន្យាភាពជាដៃគូសាធារណៈ និងឯកជនរយៈពេល៥០ឆ្នាំ ដើម្បីកាត់បន្ថយការពន្យារពេល។