Hattha top Banner

រដ្ឋាភិបាលចិនប្តេជ្ញាគាំទ្រដល់អាជីវកម្មឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានប្តេជ្ញាថា ខ្លួននឹងគាំទ្រដល់អាជីវកម្មឯកជននានា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចមួយចំនួនបានបង្ហាញថា សន្ទុះនៃការងើបឡើងវិញសម្រាប់សេដ្ឋកិច្ចបានថមថយចុះ។

បក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីបានចេញផ្សាយឯកសារគោលនយោបាយមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃពុធ ដោយរៀបរាប់លម្អិត អំពីបញ្ជីវិធានការនានាដែលមានបំណងធ្វើឱ្យអាជីវកម្មឯកជន “កាន់តែរីកធំ កាន់តែប្រសើរ និងកាន់តែរឹងមាំ”។

ប្រទេសចិនអះអាងថា សេដ្ឋកិច្ចឯកជន គឺជាកម្លាំងថ្មីមួយ ដើម្បីលើកកម្ពស់ទំនើបកម្មតាមបែបចិន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងជាកម្លាំងដ៏សំខាន់ ក្នុងការលើកកម្ពស់ការកសាង គ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន នៃមហាអំណាចទំនើបបែបសង្គមនិយម។វិធានការទាំងនេះរួមមាន ការសន្យាក្នុងការបំបែកឧបសគ្គចំពោះការចូលទៅកាន់ទីផ្សារ សម្រាប់ក្រុមហ៊ុនឯកជន ដើម្បីអនុវត្តន៍យ៉ាងពេញលេញ នូវប្រព័ន្ធនៃការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ និងពង្រឹងការអនុវត្តច្បាប់ប្រឆាំងការផ្តាច់មុខ។

ក្រុមអ្នកវិភាគបានលើកឡើងថា “ឯកសារនេះ គឺជាសញ្ញាចុងក្រោយបង្អស់នៃវិធានការស្នូល សម្រាប់គាំទ្រដល់អាជីវកម្ម នាពេលថ្មីៗនេះរបស់ប្រទេសចិន ប៉ុន្តែប្រសិទ្ធភាពរបស់វាបែបណា នឹងអាស្រ័យទៅលើរបៀប ដែលគោលនយោបាយត្រូវបានប្រតិបត្តិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here