ដោយ: គង់ លាងហួរ
ភ្នំពេញ: គម្រោងអភិវឌ្ឍខុនដូដ៏ធំមួយស្ថិតនៅតាមបណ្តោយមហាវិថី៦០ម៉ែត្របាននិងកំពុងបង្កើតសកម្មភាពចម្រុះប្រចាំសប្តាហ៍។
យោងតាមសេចក្តីប្រកាសពត៌មានរបស់គម្រោងនេះបានឱ្យដឹងថា អ្នករៀបចំគម្រោងបានធ្វើការសាងសង់ និងកែលំអអាងហែលទឹក ដើម្បីធ្វើឱ្យការរស់នៅរបស់អ្នករស់នៅក្នុងខុនដូកាន់តែមានភាពប្រសើរឡើង ក្នុងការសម្រាកលំហែ និងបន្ធូរអារម្មណ៍។ក្រុមហ៊ុនបញ្ជាក់ទៀតថា ជាមួយនឹងលក្ខណៈពិសេស និងការរចនាថ្មី អាងហែលទឹករបស់យើងគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការហែលទឹកកម្សាន្ត និងទទួលយកបទពិសោធន៍ថ្មីនៃការរស់នៅដ៏ប្រណីតភាព។
ក្រុមហ៊ុនដែលរៀបចំគម្រោងនេះបានអះអាងទៀតថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវភាពប្រសើរឡើងដល់សហគមន៍របស់យើង ហើយយើងមានការជឿជាក់ថា វានឹងធ្វើឱ្យជីវិតរស់នៅទីនេះកាន់តែរីករាយសម្រាប់អ្នករស់នៅរបស់យើងទាំងអស់”។បន្ថែមពីនេះ សកម្មភាពចម្រុះខាងលើក៏មានការរៀបចំជាព្រឹត្តិការណ៍ប្រដាល់សេរីផងដែរ។ជាក់ស្តែង ប្រសិនបើអ្នកជាអ្នកគាំទ្រសិល្បៈក្បាច់គុន អ្នកនឹងមិនចង់ខកខានព្រឹត្តិការណ៍ប្រដាល់សេរី របស់ Cambodia Interclub Martial Arts! នោះទេហើយអ្នកក៏អាចរីករាយពេលរាត្រីជាមួយឌីជេ ការសម្តែង អាហារឆ្ងាញ់ៗ ស្រាបៀរ និងស្រាក្រឡុកផងដែរ។