ក្រុមហ៊ុនអាមេរិក និងអារ៉ាប៊ីសាអូឌីតប្រកាសចាប់ដៃគ្នាដើម្បីបង្កើតរមណីយដ្ឋានប្រណីត នៅសមុទ្រក្រហម

0

ដោយ: គង់ លាងហួរ

រីយ៉ាដ: ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ AMAALA ដែលជាបរិស្ថានត្រូវបានថែរក្សាយ៉ាងល្អបំផុត របស់ពិភពលោកនៅសមុទ្រក្រហម របស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលបាននូវបទពិសោធន៍នៃរមណីយដ្ឋានថ្មីមួយ ដែលផ្តោតលើកីឡា សម្បទា និងរបៀបរស់នៅ Lifestyle។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនអភិ វឌ្ឍន៍ ដែលមានចក្ខុវិស័យបំផុតមួយនៅលើពិភពលោកគឺ Red Sea Global (RSG) និងក្រុមហ៊ុនអាមេរិក Equinox កំពុងចាប់ដៃគ្នា ដើម្បីបង្កើតរមណីយដ្ឋាន Equinox Resort AMAALA។

លោក John Pagano នាយកប្រតិបត្តិក្រុមហ៊ុន RSG បានលើកឡើងថា “AMAALA នាំមកនូវសុខភាព និងសុខុមាលភាពល្អបំផុតជាមួយគ្នា នៅក្នុងតំបន់នៃសម្រស់ធម្មជាតិដ៏អស្ចារ្យ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងផ្លាស់ប្តូរសម្រាប់ភ្ញៀវទេសចររបស់យើង”។សេចក្តីថ្លែងការណ៍បានបង្ហាញទៀតថា Equinox Resort AMAALA នឹងក្លាយជាផ្នែកសំខាន់មួយនៃភូមិ AMAALA Marina ដែលជាកន្លែងប្រមូលផ្តុំ នៃសណ្ឋាគារប្រណីតៗ វីឡា និងខុនដូផងដែរ។រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ អង់គ្លេស Foster + Partners សណ្ឋាគារថ្មី នឹងត្រូវបានសាងសង់តាមរបៀបមួយ ដែលវានឹងធានាបាននូវការតភ្ជាប់ យ៉ាងពេញលេញទៅកាន់តំបន់ព័ទ្ធជុំវិញ។

លោក Christopher Norton នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Equinox Hotels បានមានប្រសាសន៍ថា “AMAALA គឺជាទិសដៅដ៏សមស្របល្អឥតខ្ចោះ រួមជាមួយនឹងបេសកកម្មរបស់យើង ក្នុងការកំណត់ឡើងវិញនូវបដិសណ្ឋារកិច្ចប្រណីត”។លោកបានបន្ថែមថា “ការផ្តល់ជូនរមណីយដ្ឋាន ដ៏មានភាពខុសប្លែកគ្នាខ្ពស់របស់យើង នឹងផ្តល់ឱ្យភ្ញៀវនូវបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបាន ពោលគឺមានតែម៉ាកយីហោ Equinox ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here