ខេត្តកោះកុងដាក់ដេញថ្លៃគំរោងសំណង់និងទំនិញចំនួន៨

0

ដោយៈ ហ្វីអូណា

        កោះកុងៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការលទ្ឋកម្ម លោកបណ្ឌិត សំឃិត វៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំ បើកឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលទ្ធកម្មទំនិញ និងសំណង់ចំនួន៨គម្រោង។ឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលទ្ធកម្មទំនិញ និងសំណង់ចំនួន ៨គម្រោងរួមមាន
ទី១-ការផ្គត់ផ្គង់គ្រឿងសង្ហារឹម សម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍។
ទី២- ពិគ្រោះថ្លៃការងារផ្គត់ផ្គង់ឯកសណ្ឋាន ក្រុមប្រឹក្សា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា
ទី៣-ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ។
ទី៤-ការផ្គត់ផ្គង់សម្ភារបរិក្ខា បច្ចេកទេសព៌ត៍មានវិទ្យា
ទី៥-ការ​ងារជួសជុលសួនច្បារ ចាប់ពីចំនុចស្ពានក្បែរសណ្ឋាគារកោះកុងបេយ៍ មកគល់ស្ពានកោះកុង និងដាំផ្កាក្នុងសួនច្បារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទី៦-
ការរងារស្ថាលូដោះទឹកប្រវែង១.២២៥ម៉ែត្រ អង្កត់ផ្ចិត០.៨ម៉ែត្រ និងស្តារប្រឡាយធម្មជាតិប្រវែង៧២៩ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិ១ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ទី៧ ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន៥ខ្សែទំហំ២.៨៣៣ម៉ែត្រការ៉េ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង 
និងទី៨-
ការងារជួសជុលរបងសាលាខេត្តបណ្តោ​យ៩៩.៥ម៉ែត្រ ទទឹង៨០ម៉ែត្រ កម្ពស់២ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here