ដោយៈ គង់ សូរិយា
ព្រះសីហនុៈ មជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយ នឹងលេចឡើងនៅក្នុងគំរោងThe Bay of Light ដែលគ្រោងចំណាយទុនប្រមាណ១៦ពាន់លានដុល្លារអាមេរិក។
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៦ កក្កដាថា គំរោងThe Bay of Light ដែលវិនិយោគដោយក្រុមហ៊ុនព្រីនស៍ និងក្រុមហ៊ុនដៃគូ កំពុងវិនិយោគគំរោងដ៏ធំនេះ ដែលវាជាទីក្រុងរណបថ្មីរបស់ក្រុមហ៊ុននេះ នៅតំបន់រាម ដែលតំបន់នេះ ត្រូវបានអ្នកជំនាញផ្នែកនគរូបនីយកម្ម ចង្អុលបង្ហាញឲ្យមានការរៀបចំទីក្រុងថ្មី។លោកបន្តថា “Bay of Lightនឹងអភិវឌ្ឈន៍ជាទីក្រុងរណបថ្មីផង និងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងគំរោងនេះផងដែរ”។គំរោង Bay of Lightបាននិងកំពុងវិនិយោគ លើផ្ទៃដីទំហំជាង៨០០ហិកតា ដែលភាគច្រើនផ្ទៃដីរបស់ទីក្រុងនេះ ត្រូវបានចាក់បំពេញដោយខ្សាច់លើឆ្នេរសមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៥០ហិកតា ក្នុងជំហានដំបូងប៉ុណ្ណោះ
គំរោងដ៏ធំនេះ ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ដែលគំរោងនេះតាមផែនការនឹងរៀបចំឲ្យមានកន្រ្តកខ្សែកាប ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិះកម្សាន្ត និងសេវាកម្មជាច្រើនទៀតដូចជា លំនៅដ្ឋាន ខុនដូ អាផាតម៉ិន សណ្ឋាគារប្រណីត ភោជនីយដ្ឋាន និងសេវាកម្មកំសាន្តនានាជាច្រើនទៀត៕