ប្រទេសចិនសន្យាជួយកម្ពុជាបន្ថែមទៀតដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អនុរដ្ឋ​មន្ត្រី​ការប​រទេស ​នៃ​បក្ស​កុម្មុយ​នីស្តបានឲ្យដឹងថា​រដ្ឋាភិបាលចិន បាន​សន្យា​បន្ត​ជួយ​កម្ពុជា​ក្នុង​កិច្ច​អភិ​វឌ្ឍន៍ ការ​បន្ត​ផ្តល់ជំ​នួយ ​ក្នុងន័យ​លើកក​ម្ពស់​ជីវភាព​ប្រជា​ជន​កម្ពុជា ហើយ​ចិន​ប្តេជ្ញា​គាំទ្រ​ជា​និរន្ដរ៍ ​ចំពោះ​អធិប​តេយ្យ​ភាព​ និង​សេចក្តី​ថ្លៃ​ថ្នូរ​កម្ពុជា​ផង​ដែរ​។

ភាគី​ទាំង​២​ក៏​បាន​ប្តេជ្ញា ​ធ្វើឱ្យ​ស៊ីជ​ម្រៅ​បន្ថែម​ទៀត​ នូវ​កិច្ច​សហប្រតិ​បត្តិការ​ ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ ដែល​មាន​ស្រា​ប់​ក្នុង​បរិ​បទ​យុគ​សម័យ​ថ្មី​។​ការ​សន្យា​របស់​ភាគី​ចិន​ធ្វើ​ឡើង ​ក្នុង​ជំ​នួប​សម្តែង​ការ​គួរសម​រវាង​រដ្ឋ​មន្ត្រី​ការប​រទេស​កម្ពុ​ជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ម​ជ្ឈិ​ម​បក្ស​ប្រជា​ជន​កម្ពុជា ​លោក​ប្រាក់ សុខុន ​និង​អនុ​រដ្ឋមន្ត្រីក្រ​សួង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​បក្ស​កុម្មុយ​នីស្ត​ចិន លោក ​ឈាន ​ហុង​សាន ​នា​ទីស្តីកា​រ​ក្រសួងកា​រប​រទេស​កម្ពុជា​ ថ្ងៃទី​២៤​ ខែកក្កដា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស​។​ក្នុង​ជំនួប​នេះ ​លោក​ឈាន ហុង​សាន បា​ន​អបអរ​ចំពោះ​កម្ពុជា​ពាក់​ព័ន្ធ​ដំណើរ​ការ​រៀប​ចំការ​បោះឆ្នោ​ត ដែលមា​ន​ភាព​រលូន​ សណ្តា​ប់​ធ្នាប់ សេរី យុត្តិ​ធម៌ តម្លា​ភាព និង​សន្តិ​វិធី ខណៈ​មាន​អ្នក​ចូលរួម​បោះ​ឆ្នោត​ក្នុង​អត្រា​ខ្ពស់​រហូត៨៤,​៥៨% ហើយ​លោក​ក៏បាន​កោត​សរសើរ​ពី​វ​ឌ្ឍ​នភាព​ផ្នែក​សេដ្ឋ​កិច្ច ​តាម​រយៈ​ការរីក​លូតលា​ស់ ​នៃ​ជីវភាព​ប្រជា​ជន​។ជា​មួយ​គ្នា​នេះ លោក​ឈាន ហុង​សាន បាន​លើក​ឡើង​ដែរ​ថា ចិន​បន្ត​គាំទ្រ​ជា​និ​រ​ន្ត​រ៍លើ​អធិបតេយ្យ​ សេចក្តី​ថ្លៃថ្នូរ​របស់​ក​ម្ពុ​ជា ព្រម​ទាំង​ស្វែងរ​ក​មាគ៌ា​អភិ​វឌ្ឍន៍ ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជា​ជន​កម្ពុជា ​និង​ស្រប​នឹង​លក្ខខ​ណ្ឌ​ពិសេស​របស់​កម្ពុជា​។​

លោក​ប្រាក់ សុខុន បាន​ថ្លែងអំ​ណរ​គុណ​ភាគី​ចិន​ ដែល​តែង​ជួយ​គាំទ្រ ​និង​ផ្តល់​ជំនួយ​អភិ​វឌ្ឍន៍​ ដ៏​ធំធេង​ជាច្រើ​ន​ដល់​កម្ពុជា ដែល​បាន​ចូលរួ​មចំណែក​ ដល់​ការកសា​ង​​សេដ្ឋកិ​​ច្ច សង្គម និង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នៅ​កម្ពុជា​។​លោកបានបញ្ជាក់ថា “​តួនាទី​ដ៏​សំខាន់​របស់​ចិន ដែល​ឈានមុ​ខ​គេ​ក្នុង​នាម​ជា​ម្ចាស់ជំនួយ​ ដៃ​គូ​ពាណិជ្ជ​កម្ម អ្នក​វិនិយោគ និង​ប្រភព​នៃ​អ្នក​ទេសចរ​នៅ​កម្ពុជា ត្រូវបា​ន​ទទួល​ស្គាល់”​។​ក្នុងជំនួបនោះ ភាគី​ទាំង​២ បាន​ពិភាក្សា​ស្វែងរ​ក​មធ្យោ​បាយ​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ រវាង​គណ​បក្សកា​ន់អំណាច​ ដែល​ដឹកនាំ​ប្រទេស​​ទាំង​​២ ពោលគឺ​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​(CPP) និង​គណបក្ស​កុម្មុយនី​ស្ត​ចិន​(CPC) លើ​ផ្នែក​អភិ​បាល​កិច្ច ​ការ​អប់រំ ការ​គាំទ្រ សម្រាប់​សហ​គ្រិន និង​អ្នក​ដឹក​នាំ​វ័យ​ក្មេង ​រួមទាំង​ការ​ផ្លាស់​ប្តូរ​វប្ប​ធម៌​។​

លើសពី​នេះ ​ភាគី​ទាំង​២ បាន​ប្តេជ្ញា​រៀងៗ​ខ្លួន​ជា​ថ្មី ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ភាព​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃគូ​យុទ្ធសា​ស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​ខណៈ​រួមគ្នា​កសាង​សហ​គមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ ប្រកប​ដោយ​កម្រិត​ខ្ពស់ ​គុណភា​ព​ខ្ពស់ និង​ស្តង់​ដា​ខ្ពស់​។​

កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនធានក៏បានលើកឡើងផងដែរថា ប្រទេសចិននឹងបន្តជួយជ្រោមជ្រែង​កម្ពុជា ក្នុងការកសាងសហគមន៍ នៃជោគជោគវាសនារួម រវាងប្រទេសទាំងពីរក្នុងរយៈពេល១០ឆ្នាំបន្តទៀត ដែលវានឹងនាំមកនូវការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងវិបុលភាពសម្រាប់ប្រទេសនេះ។អគ្គ​លេខាធិ​ការ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា លោកបណ្ឌិតយ៉ង់ ពៅបានមានប្រសាសន៍ថា ទំនាក់​ទំនង​កម្ពុជា​ ចិន កា​ន់​តែ​ស្អិត​ល្មួត​រហូត​ដល់​កិច្ច​សហ​ប្រ​តិបត្តិការ​ត្បូង​ពេ​ជ្រ ​នៅ​ឆ្នាំ​២០២៣នេះ​ ដោយ​ប្រទេស​ទាំង​២ មាន​ទំនាក់​ទំនង​ល្អ​ ជា​យូ​រលង់​ស្រាប់​រយៈ​ពេល​៦៥ឆ្នាំ ហើយ​ជំនួប​រវាង​អនុរ​ដ្ឋមន្ត្រី​ ការ​បរទេស​បក្ស​កុម្មុយ​នីស្ត​ចិន ​និង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​កម្ពុជា នៅ​ក្រោយ​ការ​បោះឆ្នោ​ត​នេះ កាន់តែ​​បញ្ជាក់​បន្ថែម​ទៀត​។​

លោក​បន្តថា “​ទំនាក់ទំ​នង​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំង​២ នេះ​ស្តែង​ឡើង ​តាមរ​យៈ​ការជួ​យជ្រោ​មជ្រែង​គ្នាក្នុង​ផ្នែក​ការ​ទូត​។ នៅ​ក្នុង​សេដ្ឋកិច្ច ក៏​ដូច​គ្នា​ដែរ ​ហើយ​ទៅលើ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​វិញ ក​ម្ពុជា​មិនអាច​កាត់​ផ្តាច់​ជំនួយ​ពី​ចិន​”​។លោកបណ្ឌិតយ៉ង់ ពៅបានបន្តទៀតថា កម្ពុជា​បាន​ស្គាល់​ពីសម្ទុះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារ​ច​នាសម្ព័ន្ធ​រូប​វន្ត​។​ ក​ម្ពុជា​ផ្អែកលើ​​ផលប្រយោជ​ន៍​ជាតិ ​នៅក្នុង​ទំនាក់​ទំនង​ការ​ទូត​ជា​គោល ​ដែល​មិន​ផ្អែក​តែ​ទៅ​លើ​ចិន​នោះទេ​ ខណៈ​កម្ពុជា​តែង​ប្រកាន់​យក​នយោបា​យ​ការទូត​ចម្រុះ​ពណ៌ ​ហើយ​តែង​បើក​ភ្លើង​ខៀវ ​សម្រាប់​ប្រទេស​ដទៃ​។លោកបញ្ជាក់​ថា “​កម្ពុជា​ស្និទ្ធ​ស្នាល​ជា​មួយ​ចិន ​ពីព្រោះ​ចិន​ផ្តល់​ប្រយោជន៍​ធំ​ដល់​កម្ពុជា​”។កម្ពុជា​និង​ចិន​បាន​ឈាន​ដល់​កម្រិត ​ទំនាក់​ទំនង​​ត្បូង​ពេ​ជ្រ​ក្នុង​ឆ្នាំ​២០២៣​នេះ​ នៅក្នុង​ខួប​អ​នុ​ស្សា​វ​រី​យ៍​ការទូ​ត​ លើក​ទី​៦៥ឆ្នាំ​នៃ​ប្រទេស​ទាំង​២៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here