រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសបន្ធូរបន្ថយច្បាប់ប្រាក់កម្ចីសម្រាប់ម្ចាស់ផ្ទះមួយចំនួនដែលមានបញ្ហាលំហូរសាច់នប្រាក់

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមនិយតករហិរញ្ញវត្ថុបានអះអាងថា ប្រទេសកូរ៉េខាងត្បូង នឹងបន្ធូរបន្ថយបទប្បញ្ញត្តិកម្ចី សម្រាប់ម្ចាស់ផ្ទះដែលមានការលំបាក ក្នុងការសងប្រាក់បញ្ញើJeonse ដល់អ្នកជួលសម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះទៅ។

Jeonse សំដៅទៅលើគម្រោងជួលផ្ទះ របស់ប្រទេសកូរ៉េខាងត្បូង ដែលជាធម្មតាអ្នកជួលត្រូវដាក់ប្រាក់បញ្ញើ មានតម្លៃរហូតដល់៧០ភាគរយនៃតម្លៃផ្ទះ ដើម្បីរស់នៅដោយមិនបង់ថ្លៃជួល រយៈពេល២ឆ្នាំ រហូតដល់ម្ចាស់ផ្ទះទូទាត់សងប្រាក់ពេញ។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុបានអះអាងថា យោងតាមបទប្បញ្ញត្តិ ដែលត្រូវបានបន្ធូរបន្ថយនេះមានន័យថា សមាមាត្របំណុលធៀបទៅនឹងប្រាក់ចំណូល (DTI) ចំនួន៦០ភាគរយ នឹងដាក់ជំនួសការរឹតបន្តឹងសមាមាត្របំណុល ធៀបទៅនឹងសេវាកម្ម (DSR) ខណៈសមាមាត្រជួលធៀបទៅប្រាក់ចំណូល (RTI) នឹងត្រូវបានបន្ទាបចុះទៅដល់១០០ភាគរយ បើធៀបនឹងអត្រាបច្ចុប្បន្នចន្លោះពី១២៥ ទៅ១៥០ភាគរយ។វិធានការបណ្ដោះអាសន្ននេះ ធ្វើឡើងស្របពេលដែលមានការដាំក្បាលចុះយ៉ាងខ្លាំង នៃតម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដែលបាននាំឱ្យម្ចាស់ផ្ទះជាច្រើនមានបញ្ហា ក្នុងការខកខានបង់ថ្លៃប្រាក់បញ្ញើរបស់អ្នកជួល ព្រមទាំងបង្កើតឱ្យមានការព្រួយបារម្ភ អំពីទីផ្សារហិរញ្ញវត្ថុ និងការព្រួយបារម្ភអំពីផលប៉ះពាល់សង្គម។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ វិធានការនេះមានគោលបំណងកាត់បន្ថយការប៉ះទង្គិចទីផ្សារ ឱ្យដល់កម្រិតអប្បបរមា ហើយអាជ្ញាធរនឹងធានាថា ពួកគេមិនបណ្តាលឱ្យមានផលប៉ះពាល់ ដូចជា ការកើនឡើងនៃបំណុលគ្រួសារនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here