តោះងាកមកស្គាល់អំពី រថភ្លើងល្បឿនលឿនបំផុតទាំង៥ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅពេលយើងគិតអំពីការធ្វើដំណើរល្បឿនលឿន នោះយើងនឹងគិតមុនគេអំពីយន្តហោះ។ ប៉ុន្តែ យើងក៏នៅមានរថភ្លើងល្បឿនលឿនបំផុតមួយចំនួននៅលើពិភពលោក ដែលអាចសម្រេចបាននូវល្បឿនរហូតដល់៥០០ ទៅ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលឈានជិតដល់ល្បឿនរបស់យន្តហោះផងដែរ។

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីរថភ្លើងល្បឿនលឿនបំផុតទាំង៥ នៅលើពិភពលោកក្នុងឆ្នាំ២០២៣នេះ រួមជាមួយនឹងល្បឿនធ្វើដំណើររបស់រថភ្លើងទាំងនោះដូចខាងក្រោម

ទី១) រថភ្លើង L0 Series Maglev
L0 Series Maglev របស់ប្រទេសជប៉ុនបានបំបែកកំណត់ត្រាជារថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោក ដែលអាចធ្វើដំណើរបាន៦០៣គីឡូម៉ែត្រក្នុងមួយម៉ោង។រថភ្លើងនេះគ្រោងចាប់ផ្តើមសេវាដឹកអ្នកដំណើររបស់ខ្លួននៅឆ្នាំ២០២៧ខាងមុខ ហើយវានឹងគ្របដណ្តប់ការធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់ទីក្រុងអូសាកា ក្នុងរយៈពេលត្រឹមតែ៦៧នាទីប៉ុណ្ណោះ។
L0 Series Maglev fastest Train in the world

ទី២). រថភ្លើង CRRC Qingdao Sifang 2021 Maglev
CRRC Qingdao Sifang 2021 Maglev គឺជារថភ្លើងបន្ទាប់ទី២ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរថភ្លើងល្បឿនលឿនបំផុតទាំង៥ របស់ពិភពលោក ក្នុងឆ្នាំ២០២៣នេះ ដែលមានល្បឿនធ្វើដំណើរបាន៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គេរំពឹងថា រថភ្លើងនេះនឹងបើកដំណើរការនៅឆ្នាំ២០២៥ ហើយនឹងអាចផ្ទុកអ្នកដំណើរបានចន្លោះពី២០០នាក់រហូតទៅដល់១ពាន់នាក់។
CRRC Qingdao Sifang 2021 Maglevទី៣). រថភ្លើង TGV POS
រថភ្លើង TGV POS លេខ 4402 បានបំបែកកំណត់ត្រាពិភពលោកក្នុងឆ្នាំ២០០៧ នៅពេលរថភ្លើងនេះបានឈានដល់ល្បឿនអតិបរមា៥៧៤,៨គីឡូម៉ែត្រ នៅក្នុងមួយម៉ោង។ចំណែក នៅឆ្នាំ២០២៣នេះ វាជាប់ចំណាត់ថ្នាក់ជារថភ្លើងល្បឿនលឿនបំផុតទី៣ នៅលើពិភពលោក ហើយរថភ្លើងនេះក៏តភ្ជាប់ប្រទេសបារាំងទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសផងដែរ។ទី៤). រថភ្លើង CRH380A Hexie
CRH380A Hexie គឺជារថភ្លើងរបស់ចិនមួយផ្សេងទៀត ដែលត្រូវបានដាក់បង្ហាញក្នុងចំណោមរថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោក ដែលអាចដំណើរការក្នុងល្បឿនជាង៤៨២,៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថភ្លើង CRH380A Hexie មិនផ្អែកលើការឌីហ្សាញបរទេសនោះទេ ប៉ុន្តែមានការចោទប្រកាន់ខ្លះមកថារថភ្លើង នេះផ្អែកលើបច្ចេកវិទ្យា Shinkansen ដោយគ្មានអាជ្ញាប័ណ្ណ។CRH380A Hexie

ទី៥).រថភ្លើង Shanghai Maglev
Shanghai Maglev ធ្លាប់ជារថភ្លើង Maglev ល្បឿនលឿនបែបពាណិជ្ជកម្មដំបូងគេ នៅលើពិភពលោក។ រថភ្លើងនេះដំណើរការនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន និងអាចមានល្បឿនធ្វើដំណើរបានរហូតដល់៤៣១គីឡូម៉ែត្រនៅក្នុងមួយម៉ោង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here