ក្រុមហ៊ុនចិន Xinyi គ្រោងបោះទុនវិនិយោគ១១,៥ពាន់លានដុល្លារ សាងសង់រោងចក្រនៅឥណ្ឌូនេស៊ី

0

តែម សុខុម

ហ្សាការតាៈ រដ្ឋមន្ត្រីឥណ្ឌូនេស៊ី មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី២៨ កក្កដាថា ក្រុមហ៊ុនផលិតកញ្ចក់ចិន Xinyi Glass Holdings Ltd បានប្តេជ្ញាបោះទុនវិនិយោគ១១,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រកែច្នៃខ្សាច់ ខ្វត (Quartz) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោករដ្ឋមន្ត្រី បាលីល ឡាហាដាលៀ (Bahlil Lahadalia) និយាយថា ក្រុមហ៊ុន Xinyi Glass Holdings Ltd បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។China's Xinyi to Invest $11.5 Billion in Indonesia Factory -Indonesian Ministerកិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីគណៈប្រតិភូដឹកនាំដោយប្រធានាធិបតីឥណ្ឌូនេស៊ី បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងឈឹងទូ (Chengdu) ប្រទេសចិន ក្នុងសប្តាហ៍នេះ។

លោករដ្ឋមន្ត្រី បាលីល បានចេញសេចក្តីថ្លែងការណ៍ថា រោងចក្រថ្មីដែលគ្រោងទុកនឹងសាងសង់នៅលើកោះ រីមប៉ាង (Rimpang) ក្បែរកោះស៊ូម៉ាត្រា (Sumatra) ប្រទេសឥណ្ឌូនេស៊ី ជិតប្រទេសសិង្ហបុរី។

លោកបញ្ជាក់ថា ការវិនិយោគក្នុងទំហំទឹកប្រាក់១១,៥ពាន់លានដុល្លារ នេះគឺជាការវិនិយោគទី២ របស់ក្រុមហ៊ុន Xinyi នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបានបោះទុនវិនិយោគ៧០០លានដុល្លារ កាលពីឆ្នាំមុននៅក្នុងខេត្តជ្វាខាងកើត (East Java)។

លោកលើកឡើងថា ៩៥%នៃទិន្នផលពីរោងចក្រខ្សាច់ Quartz ដែលប្រើសម្រាប់ផលិតកញ្ចក់ នឹងត្រូវនាំចេញ។ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះ ក្រុមហ៊ុន Xinyi មិនបានឆ្លើយតបភ្លាមៗនោះទេ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here