ដោយៈ ហ្វីអូណា
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ ដែលបានទិញ លំនៅឋាន និងដីឡូត៍នៅក្នុងតម្រោង២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក។
សេចក្តីប្រកាសព៌តមានរបស់ស្ថាប័ននេះបានបញ្ជាក់ថា ក្រោយពីមានការសម្របសម្រួល អស់ជាច្រើនលើកច្រើនសារ របស់ក្រុមការងារដោះស្រាយវិវាទ ម្ចាស់គម្រោងនិងម្ចាស់ដី នឹងឈានដល់ការស្រុះស្រួលសះជានឹងគ្នា ដោយបានទុកពេលឱ្យមេធាវីតំណាង ភាគីទាំងពីររៀបចំនីតិវិធីលំអិត សម្រាប់ដំណើរការអាជីវកម្ម តម្រោងទី២៩ នេះឡើងវិញ។