ក្រុមហ៊ុន OCIC កំពុងអភិវឌ្ឍគម្រោងបុរីដ៏ធំមួយនៅភាគខាងកើតនៃខេត្តសៀមរាប

0

ដោយ: គង់ លាងហួរ

សៀមរាប: ខណៈពេលដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអភិវឌ្ឍបុរី លើទឹកដីអរិយធម៌ ខេត្តសៀមរាប ក្រុមហ៊ុន OCIC បានកំពុងបន្តអភិវឌ្ឍ បុរី ដែលធំជាងគេ លើផ្ទៃដីសរុបប្រមាណ 70 ហិកតា​ នាភាគខាងកើតនៃខេត្តសៀមរាប ក៏ដូចជាការរួមចំណែកមួយយ៉ាងធំក្នុងការអភិវឌ្ឍលើវិស័យអភិវឌ្ឍលំនៅដ្ឋាន ក្នុងខេត្តសៀមរាប ចាប់ពី បំណាច់ឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ននេះ។ដោយសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ទើបធ្វើអោយបុរីទេសចរណ៍ទទួលបានភាពជោគជ័យ កេរ្តិ៍ឈ្មោះល្បីល្បាញ និងកំពុងប្រែក្លាយជាសហគមន៍ដែលផ្ដល់នូវភាពស៊ីវីល័យ ងាយស្រួល ផាសុកភាព និងសុភមង្គលសម្រាប់អ្នករស់នៅ ដែលបណ្តុំទៅដោយផ្ទះវីឡាទោល ផ្ទះល្វែងអាជីវកម្ម ទីកន្លែងកម្សាន្ត និងការអប់រំ ដែលជាតម្រូវការចាំបាច់ក្នុងការរស់នៅ នាសតវត្សទី21​ នេះ។

ប្លង់មេរបស់បុរីទេសចរណ៍ បានរចនាឡើងពីក្រុមស្ថាបត្យករ ដែលមានជំនាញច្បាស់លាស់​ និងបទពិសោធន៍យូរឆ្នាំ ដែលការសិក្សារប្លង់មេនេះផ្ដោតលើការរស់នៅ ផ្សាភ្ជាប់ជីវិតប្រចាំថ្ងៃ និងធម្មជាតិ ដោយសំដៅយ៉ាងណាអោយអ្នកស្នាក់នៅ ទទួលបានអារម្មណ៍ស្រស់ថ្លា ក្នុងការរស់នៅប្រចាំថ្ងៃ ដែលរំលេចនូវ ធម្មជាតិបៃតង នៅបរិវេណ/លម្ហសាធារណៈ ក៏ដូចជាក្នុងលម្ហឯកជននៃលំនៅដ្ឋាននីមួយៗ។លោក ហង់ វិច្ចិដ្ត្រា​ ប្រធានផ្នែកលក់បុរីទេសចរណ៍ បានលើកឡើងថា  “ ផ្ទះរបស់យើង គឺ លើសពីការសាងសង់នៃ បណ្តុំឥដ្ឋ ស៊ីម៉ងត៍ ប៉ុន្តែគ្រប់ម៉ូតផ្ទះ និងលម្ហសាធារណៈនៃគម្រោងរបស់យើង គឺបានផ្ដោតលើ ការផ្សាភ្ជាប់រវាងសំណង់ រួមនឹងបរិស្ថានធម្មជាតិជុំវិញ ក៏ដូចជាការទ្រទ្រង់ និងគាំទ្រដល់សហគមន៍ក្នុងតំបន់ ដោយបង្កើតអោយមានជាសកម្មភាពជួបជុំលក្ខណៈសហគមន៍ កន្លែងកម្សាន្តសម្រាប់កុមារ ផ្សារបន្លែធម្មជាតិចុងសប្តាហ៍ ដែលផ្គត់ផ្គង់ដោយកសិករក្នុងតំបន់ផ្ទាល់។ ក្នុងពេលដ៏ខ្លីខាងមុខនេះ យើងនឹងជម្រុញបន្ថែមសកម្មភាពពាណិជ្ជកម្ម ផ្ដោតលើសិប្បកម្មដែលធ្វើដោយដៃ និងស្នាដៃបង្កើតថ្មី ដែលនឹងផ្ដល់នូវឱកាសទីផ្សារសម្រាប់សិប្បករ និងអ្នកបង្កើតថ្មី។” លោកបានបន្តទៀតថា “ដោយហេតុផលនេះហើយ ទើបយើងមានទំនុកចិត្តថា តាមរយៈគំនិតផ្តួចផ្តើមនេះ វាមិនត្រឹមតែផ្តល់តម្លៃដល់អ្នករស់នៅក្នុងបុរីទេសចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់គុណតម្លៃសម្រាប់ សហគមន៍បុរីទេសចរណ៍ និងខេត្តសៀមរាបទាំងមូលផងដែរ។”លោក ហង់ វិចិ្ចដ្រ្តា  បានបន្ថែមថា “ដើម្បីអបអរការបើកលក់នូវគម្រោងផ្ទះវីឡាកូនកាត់ម៉ូតថ្មី កម្ពស់ 3 ជាន់ដំបូងគេ ក្រុមហ៊ុនបានផ្ដល់នូវការរំលស់ 100% រហូតដល់25 ឆ្នាំ​ ដោយពុំមានតម្រូវការទ្រព្យបញ្ចាំអ្វីទាំងអស់ លើសពីនេះយើងក៏មាន ការបញ្ចុះតម្លៃពិសេសមិនធ្លាប់មាន សម្រាប់ផ្ទះ 10ខ្នងដំបូងតែប៉ុណ្ណោះ ជាការលើកទឹកចិត្តបន្ថែមដល់អតិថិជនដែលធ្វើការកក់ប្រាក់ក្នុងខែសីហានេះ ក្រុមហ៊ុននឹងផ្ដល់ជូន Promotion អស្ចារ្យ នូវការបង់ប្រាក់ដើមសុទ្ធរហូតដល់ 12 ខែ ”។ ដើម្បីទទួលបាននូវ Promotion នេះសូមទាក់ទងមកកាន់លេខ 077 266 209 ឬ 070 765 222។OCIC គឺជាគម្រោងវិនិយោគចម្រុះឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍនូវគម្រោងមេសំខាន់ៗ មានដូចជា គម្រោងបុរីទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វា និងទីក្រុងអូឡាំព្យា និងគម្រោងធំៗដទៃទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here