ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមច្បាប់ស្តីពីពន្ធដារបានឲ្យដឹងថា ពន្ធប៉ាតង់ ត្រូវបង់ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ នៅរដ្ឋបាលសារពើពន្ធ ដែលជាប់ពន្ធមានទីកន្លែងប្រកបអាជីវកម្មពិតប្រាកដ ឬនៅធនាគារជាដៃគូររបស់អគ្គនាយករដ្ឋានពន្ធដារ។
អ្នកជាប់ពន្ធដែលចាប់ផ្តើមអាជីវកម្ម៦ខែ ដើមឆ្នាំនៃឆ្នាំចរន្ត ត្រូវបង់ពន្ធប៉ាតង់ពេញ ១ឆ្នាំ ។ចំណែកអ្នកជាប់ពន្ធដែលចាប់ផ្តើមអាជីវកម្ម៦ខែចុងឆ្នាំ នៃឆ្នាំចរន្តត្រូវបង់ពន្ធប៉ាតង់ពាក់កណ្តាល។