ដោយ: គង់ លាងហួរ
បាងកក: រដ្ឋបាលក្រុងបាងកក (BMA) នឹងអនុញ្ញាតឱ្យមានតំបន់ពាណិជ្ជកម្មបន្ថែមសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ និងប្រែក្លាយតំបន់មាត់សមុទ្រក្នុងទីក្រុងបាងកកទៅជាតំបន់វិស្សមកាលថ្មីនៅក្នុងផែនការទីក្រុងថ្មីរបស់ខ្លួនដែលនឹងចូលជាធរមានចាប់ពីឆ្នាំ២០២៥។
លោក Thaiwut Khankaew ប្រធាននាយកដ្ឋានផែនការទីក្រុង និងអភិវឌ្ឍន៍ទីក្រុង បានបង្ហាញផែនការនេះក្នុងសិក្ខាសាលាស្តីពីអចលនទ្រព្យដែលធ្វើឡើងដោយសារព័ត៌មានជាភាសាថៃ Thansettakij នៅសណ្ឋាគារ Renaissance Bangkok កាលពីថ្ងៃពុធកន្លងទៅ។
លោក Thaiwut បានមានប្រសាសន៍ថា ក្នុងចំណោមការផ្លាស់ប្តូរជាច្រើនចំពោះផែនការទីក្រុង រដ្ឋបាលក្រុងបាងកក (BMA) នឹងអនុវត្តកំណែទម្រង់ដីធ្លីនៅក្នុងស្រុក Bang Khun Thien។
លោក Thaiwut បន្តថា រដ្ឋបាលនឹងសាងសង់ទំនប់ដើម្បីការពារការបាក់ដីទំហំ២.៤៧០រ៉ៃនៅលើឆ្នេរសមុទ្រ ហើយខ្លួននឹងអនុញ្ញាតឱ្យមានការអភិវឌ្ឍលំនៅដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានលើផ្ទៃដីទំហំ៤.៤០០រ៉ៃ ដើម្បីបង្កើតមជ្ឈមណ្ឌលវិស្សមកាលថ្មីសម្រាប់រាជធានីបាងកក។






