ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដោយមើលឃើញបញ្ហាប្រឈម និងមានគោលដៅដោះស្រាយបញ្ហានេះ ក្រុមហ៊ុនElites Estate Co, Ltdបាននិងកំពុងផ្តល់សេវាកម្មពិគ្រោះយោបល់ ប្រឹក្សារៀបចំគំរោងអភិវឌ្ឍន៍ សាងសង់ និងគូសប្លង់ដល់អ្នកវិនិយោគជាតិ អន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃទី៣១ កក្កដាថា ការរីកចម្រើននៃវិស័យសំណង់ ស្ថាបត្យកម្ម និងនគរូបនីយកម្មទាមទារ ឲ្យមានក្រុមការងារជំនាញ ដែលអាចផ្តល់សេវាកម្មប្រឹក្សាយោបល់ ប្រកបដោយភាពជាក់លាក់ សុក្រិត និងសន្សំសំចៃដល់អតិថិជន ឬអ្នកវិនិយោគជាតិ អន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ។
អគ្គនាយកក្រុមហ៊ុនElites Estate Co, Ltd លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងថា ការវិវត្តនៃវិស័យអចលនទ្រព្យ និងវិបត្តិ ដែលបាននិងកំពុងកើតមាន ទាមទារឲ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្ន និងសន្សំសំចៃជាងមុន ដើម្បីចាប់យកឱកាសចេញពីវិបត្តិនេះ តាមរយៈការប្រើប្រាស់វិស្វករ និងស្ថាបត្យករដែលមានជំនាញច្បាស់លាស់ និងមានវិធីសាស្រ្តកាត់បន្ថយការចំណាយ និងសន្សំសំចៃពេលវេលារបស់អតិថិជន ឬអ្នកវិនិយោគ។
-->
លោកបន្តថា “យើងមានក្រុមការងារដែលមានជំនាញ បទពិសោធន៍ត្រឹមត្រូវ និងរយៈពេលវែងនៅក្នុងវិស័យនេះ ដើម្បីជួយដល់អ្នកវិនិយោគជាតិ អន្តរជាតិ ក្នុងការសាងសង់ ឬវិនិយោគគំរោងអចលនទ្រព្យ និងសំណង់របស់ខ្លួន”។ លោកបន្ថែមថា “ក្រុមការងាររបស់យើងបាននិងកំពុងអនុវត្តន៍ និងបំពេញការងារនៅគ្រប់រាជធានី ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា”។
លោកយិន លាងគង់បានបន្តថា ផ្អែកលើបទពិសោធន៍ ក្នុងនាមជាអ្នកវិភាគ និងចែករំលែកព័ត៌មានដល់សាធារណៈជន អ្នកវិនិយោគជាតិ អន្តរជាតិ យើងយល់និងដឹងពីបញ្ហាប្រឈម របស់អ្នកវិនិយោគ មួយចំនួន ដែលប្រើប្រាស់ជាងបំពេញ ការងារតាមទម្លាប់របស់ពួកគេ ជាជាងប្រើប្រាស់អ្នកជំនាញត្រឹមត្រូវ ដែលអាចវិភាគពីគុណភាពសំណង់ សម្ភារៈគួរប្រើប្រាស់ ប្លង់ស្ថាបត្យកម្ម គ្រឹះសំណង់ដែលចំណាយតិច និងការកំណត់ពេលវេលាសាងសង់ និងបញ្ចប់តាមពេលវេលាជាក់លាក់។
លោកបន្តថា “ការមានដៃគូ ដែលមានភាពច្បាស់លាស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ សិក្សាគំរោងប្លង់ និងការសាងសង់ត្រឹមត្រូវ និងមានជំនាញពិតប្រាកដ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យគំរោងរបស់ខ្លួនដើរតាមផែនការ បញ្ចប់តាមផែនការ និងកាត់បន្ថយការចំណាយ ដែលមិនមានភាពចាំបាច់។
អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ និងបណ្តាញតេឡេក្រាមលេខ 086 48 55 66, 078 95 95 67៕