Hattha top Banner

ក្រុមវិនិយោគិនសឹង្ហបុរីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមអ្នកធុរកិច្ចសឹង្ហបុរីមួយក្រុម បានមកសិក្សានិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។លោកជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីបណ្តាញធុរកិច្ច ដែលរៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី ។

ក្នុងវេទិកានោះ លោកជា វុទ្ឋីបានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបាន មកកាន់ទឹកដីកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់អំពី បរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាបច្ចុប្បន្នភាពនៃច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគ។

លោកក៏បានជម្រាបជូនវិនិយោគិន និងធុរជនអំពីលទ្ធភាពក្នុងការច្បាមយកនូវអត្ថប្រយោជន៍ ពីកាលានុវត្តភាពវិនិយោគលើវិស័យដែលមានសក្តានុពល និងតម្រូវការទីផ្សារខ្ពស់ ដែលវិស័យទាំងនេះរួមមាន (១) កសិកម្ម (២) កសិ-ឧស្សាហកម្ម (៣) ទេសចរណ៍ (៤) កម្មន្តសាល (៥) យានយន្តនិងអេឡិចត្រូនិកជាដើម។

លោកជា វុទ្ឋីក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលមានវត្តមាន ក្នុងកម្មវិធីនាល្ងាចនេះនឹអាចស្វែងរកដៃគូធុរកិច្ខ ព្រមទាំងដាក់ទុនវិនិយោគ លើវិស័យគន្លឹះនានា នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សមាសភាពចូលរួមក្នុងកម្មវិធីខាងលើ រួមមាន លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា តំណាងSBF និងវិស័យឯកជន សរុបប្រមាណ៥០នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here