ការសិក្សាថ្មីៈតម្លៃដីធ្លីបានធ្លាក់ចុះ១០%ជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: តម្លៃដីធ្លី បានស្ថិតនៅក្នុងសញ្ញា-10ភាគរយ ក្នុងត្រីមាសទី២នៃឆ្នាំនេះ ហើយវាជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។

យោងតាមរបាយការណ៍សិក្សាថ្មីមួយ ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះរបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យPropNex Cambodiaបានបង្ហាញ អំពីនិន្នាការនៃអចលនទ្រព្យចំនួន៤ប្រភេទដូចជា ដីធ្លី ខុនដូ ការិយាល័យ និងវិស័យលក់រាយ ក្នុងទីក្រុងភ្នំពេញនៅឆមាសទី១ ព្រមទាំងបញ្ជាក់អំពីសារៈសំខា ន់នៃបច្ចេកវិទ្យា AI នៅក្នុងវិស័យអចលនទ្រព្យផងដែរ។

របាយការណ៍បានបន្តថា ដី​ធ្លីគឺ​ជា​ការ​វិនិយោគ​អចលន​ទ្រព្យ​មួយប្រភេទ ដ៏​គួរ​ឱ្យ​ទាក់​ទា​ញក្នុង​ទីក្រុង​ភ្នំពេញ​។  វិស័យនេះ បានស្គាល់នូវអត្រាកំណើន ជាមធ្យមប្រហែល១២% ជារៀងរាល់ឆ្នាំ មុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយវិបត្តិសកលលោកផ្សេងៗ ទៅលើវិស័យនេះត្រូវបានគេមើលឃើញចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ។

របាយការណ៍បានបញ្ជាក់ថា វិស័យដីធ្លីបានសង្កេតឃើញការធ្លាក់ចុះ នៃអត្រាកំណើនមកនៅត្រឹម៦% ក្នុងឆ្នាំ២០២២ ហើយបានបន្តធ្លាក់ចុះមកដល់-១០% នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ពោលគឺជាការធ្លាក់ចុះ ជាលើកដំបូងនៃអត្រាកំណើន ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here