អាស៊ាន និងចិន ចុះកិច្ចព្រមព្រៀងលើគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច១,៧ពាន់លានដុល្លារអាមេរិក

0

តែម សុខុម

ស៊ឹនជិន: គម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចំនួន៧ដែលមានទំហំទឹកប្រាក់ប្រមាណ១,៧ពាន់លានដុល្លារអាមេរិក រវាងតំបន់ Greater Bay Area ដែលរួមមានគ័ងតុង-ហុងកុង-ម៉ាកាវ និងបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ កន្លងទៅនៅទីក្រុងស៊ឹនជិន (Shenzhen) ភាគខាងត្បូងនៃប្រទេសចិន។

ការចុះហត្ថលេខានេះធ្វើឡើងអំឡុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ Greater Bay Area-អាស៊ាន ដែលបានចាប់ផ្ដើមពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ដោយគ្របដណ្តប់លើការសាងសង់សួនឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម។

សម្ព័ន្ធសភាពាណិជ្ជកម្មអន្តរជាតិ Greater Bay Area-អាស៊ាន និងភាពជាដៃគូអាស៊ាន-ចិន ត្រូវបានបង្កើតឡើងក្នុងវេទិកានេះ។ វេទិកានេះក៏បានបង្កើតគំនិតផ្តួចផ្តើមមួយទាក់ទងនឹងភាពជាដៃគូសេដ្ឋកិច្ច Greater Bay Area-អាស៊ាន ផងដែរ។

គំនិតផ្តួចផ្តើមនេះស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនអាស៊ាន។វិធានការជាក់លាក់នានារួមមានការគាំទ្រដល់មជ្ឈមណ្ឌលចិន-អាស៊ាន ដើម្បីបង្កើតការិយាល័យតំណាងនៅទីក្រុងស៊ឹនជិន ស្វែងយល់អំពីការបង្កើតមូលនិធិវិនិយោគអភិវឌ្ឍន៍ឧស្សាហកម្ម Greater Bay Area-អាស៊ាន ការរក្សាការប្រកួតប្រជែងផ្នែកនវានុវត្តន៍ និងសហគ្រិនភាពយុវជនតំបន់ Greater Bay Area-អាស៊ាន និងការបង្កើតបណ្តាញសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមសកលវិទ្យាល័យ រថ ក្រុមអ្នកជំនាញ និងស្ថាប័នស្រាវជ្រាវមកពីភាគីទាំង២ ផងដែរ។

អ្នកដែលបានចូលរួមក្នុងវេទិកានេះរួមមានភ្ញៀវបរទេសជាង១៥០រូប រួមទាំងតំណាងរដ្ឋាភិបាលនៃប្រទេសអាស៊ាន ទាំង១០ បណ្ដាទីភ្នាក់ងារការទូតក្នុងប្រទេសចិន សភាពាណិជ្ជកម្ម ក្រុមអ្នកជំនាញ និងក្រុមហ៊ុនសហគ្រាសផងដែរ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here