ដោយៈ គង់ សូរិយា
កណ្តាលៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រវែង៥៣គីឡូម៉ែត្រ ជាផ្លូវចំណាយច្រើនបំផុត។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលសម្តេចបាននិងកំពុងចូលរួមសម្ភោធ កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ សីហានេះ ដោយបានអរគុណដល់មិត្តចិន និងក្រុមហ៊ុនសៀងហៃ ខនស្រ្តាក់ស៊ិន ដែលបានកសាងផ្លូវនេះដ៏រឹងមាំ។