ដោយៈ ជេស៊ីកា
ភ្នំពេញៈ លោកបណ្ឌិតម៉ា ណែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈ Facebook និង Telegram ផ្លូវការ បានបង្ហោះនូវវិដេអូខ្លីមួយ ដោយលើកឡើងថា សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិយើង គឺធនធានមនុស្ស។
លោកបញ្ជាក់ថា “ដូច្នេះការវិនិយោគ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នឹងនៅបន្តជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា”។
លោកបណ្ឌិតហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ការបណ្តុះបណ្តាលធនធានមនុស្ស ជាសមិទ្ធផលដើម្បីចែករំលែក ក្នុងប្រទេសរបស់យើង ដែលខ្ញុំថាជាសមិទ្ធផលធំសំខាន់បំផុត គឺធនធានមនុស្សដែលមានសមត្ថភាព មានគុណធម៌ សីលធម៌ សម្រាប់ពង្រឹងប្រទេសជាតិយើង”។
លោកបន្តថា និស្សិតដែលបញ្ចប់ការសិក្សា ប្រៀបដូចជាសសរសម្រាប់ប្រទេសជាតិ ហើយប្រទេសជាតិត្រូវកាសសរ ដែលរឹងមាំ ទាំងសុខភាព សមត្ថភាព និងចំណេះដឹង ហើយសសរដែលបណ្តុះបណ្តាលជំនាន់ក្រោយៗ កាន់តែរឹងមាំថែមទៀត ដើមទ្រនូវប្រទេសរបស់យើងឱ្យកាន់តែរឹងមាំ។
រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន៤ ដំណាក់កាលរួចមកហើយ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាល តែងកំណត់យកការអំប់រំធនធានមនុស្ស ជាវិស័យអាទិភាពបំផុតមួយ ដោយផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ៕