ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស លើគម្រោងសាងសង់ស្ពានបេឡេ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ៣៦៩ នៃតំបន់ព្រែកប្រា។
គម្រោងសាងសង់ស្ពានដែកថ្មី នៅដងទន្លេបាសាក់នេះ នឹងត្រូវរុះរើពីស្ពានដែកឬស្សីកែវ ឆ្លងកាត់ដងទន្លេសាប ទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ ក្នុងសង្កាត់ព្រែកប្រា ដើម្បីជួយដោះស្រាយចរាចរណ៍នៅតំបន់ច្បារអំពៅ បន្ទាប់ពីស្ពានបេតុងឬស្សីកែវ បានសាងសង់រួច និងបានដាក់ឱ្យប្រើប្រាស់រួចមក។ទោះជាយ៉ាណា មិនទាន់មានការសម្រេចថា ការសាងសង់ស្ពាននេះ នឹងចាប់ផ្តើម និងបញ្ចប់នៅពេលណានៅឡើយទេ៕