ការសិក្សាថ្មីៈ ទីផ្សារលក់រាយនៅតែសកម្មខណៈទំហំផ្គត់ផ្គង់កើនឡើងជិត១លានម៉ែត្រការ៉េ

0

        ដោយៈ គង់ លាងហួរ

        ភ្នំពេញៈ ការលក់រាយគឺជាវិស័យសកម្មបំផុត នៅក្នុងឧស្សាហកម្មអចលនទ្រព្យនៅទីក្រុងភ្នំពេញ។ នេះបើយោងតាមរបាយការ​សិក្សាថ្មី ដែលបានចេញផ្សាយដោយក្រុមហ៊ុនPropNex Cambodia។

របាយការណ៍ប្រចាំឆមាសរបស់ក្រុមហ៊ុនPropNex Cambodiaបានបង្ហាញថា ការផ្គត់ផ្គង់ផ្ទៃក្រឡា ទីតាំងលក់ទំនិញរាយ (Net Lettable Area) ក្នុងវិស័យនេះ បានហក់ឡើងរហូតដល់ជាង៨៥ម៉ឺនម៉ែត្រការ៉េ ដោយធ្វើឱ្យឧស្សាហកម្មនេះ មានការប្រកួតប្រជែងយ៉ាងធំសម្បើម។

របាយការណ៍ដដែលបានបញ្ជាក់ថា “ការផ្គត់ផ្គង់ខ្ពស់ និងលំហូរចូលនៃក្រុមហ៊ុនអន្តរជាតិថ្មី នៅមានកម្រិត បានជំរុញឱ្យឧស្សាហកម្មនេះ ជួបប្រទះនឹងការធ្លាក់ចុះ១០% នៃអត្រាកាន់កាប់ជាមធ្យម”។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា លើសពីនេះ ការកើនឡើងនៃចំនួនផ្សារទំនើប(flagship malls)បានបណ្តាលឱ្យវិស័យលក់រាយ ថ្នាក់ទាប(low-grade retail) មានអត្រាទំនេរខ្ពស់ជាងមុន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here