ភាគហ៊ុននៃបុត្រសម្ព័ន្ធចំនួន២ របស់ក្រុមហ៊ុនមេEvergrandeដាំក្បាលចុះយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ

ហុងកុង: តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande Property Services Group បានដាំក្បាលចុះជិត៥០ភាគរយ នៅថ្ងៃព្រហ​ស្បតិ៍នេះ  បន្ទាប់ពីមានការចេញផ្សាយ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការបញ្ចប់ការស៊ើបអង្កេត លើមូលនិធិដែលត្រូវបានប្រើប្រាស់ខុស។

ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យមួយនេះ ត្រូវបានអូសចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួនគឺ China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុត នៅលើពិភពលោក បានជាប់គាំងក្នុងវិបត្តិបំណុលនៅពាក់កណ្តាលឆ្នាំ២០២១ ដែលក្រោយមកវិបត្តិនេះបានរីករាលដាលពាសពេញវិស័យអចលនទ្រព្យចិនតែម្តង។ភាគហ៊ុននៃក្រុមហ៊ុន Evergrande Service ត្រូវបានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ចំណែក ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានបើកការជួញដូរឡើងវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីផ្អាកអស់រយៈពេល១៦ខែ។

ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានដាំក្បាលចុះ រហូតដល់ទៅ៦៩ភាគរយ នៅថ្ងៃដំបូងនៃការជួញដូរ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនមេ China Evergrande Group នៅតែបន្តផ្អាកការជួញដូរនៅឡើយ។ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Evergrande Services បានអះអាងកាលពីថ្ងៃពុធកន្លងទៅថា ក្រុមហ៊ុនមានទ្រព្យសកម្ម គ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here