Hattha top Banner

អតិថិជនអាចស្វែងរកបន្លែធម្មជាតិ និងទឹកពិសារ “ឋានសួគ៌បូកគោ”នៅតាមម៉ាតធំៗ និងMart លើផ្លូវក្រមូនស

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងផែនការពង្រីកការដាំដុះ និងផលិតទឹកពិសារ “ឋានសួគ៌បូកគោ” ដែលបានចែកចាយតាមMart ធំៗ និងMini Martលើផ្លូវក្រមួន “ស” ក្រុមហ៊ុនបូកគោ ហ្វាមបាននិងកំពុងត្រៀមពង្រីកទុន ដើម្បីវិនិយោគលើផលិតផលទាំងនេះបន្ថែមទៀត។

ក្រុមហ៊ុនបូកគោហ្វាម បាននិងកំពុងវិនិយោគទឹកប្រាក់ប្រមាណ៤លានដុល្លារ ដាំបន្លែសរីរាង្គ លើភ្នំបូកគោ និងកំពុងផលិតទឹកពិសារឋានសួគ៌បូកគោ មានផ្ទុកសារធាតុPH8 ដែលជួយលើកកំពស់សុខភាពអ្នកបរិភោគ និងជំនួយដល់ថ្លើមផងដែរ។

បន្លែដែលបាន និងកំពុងដាំលើភ្នំកំពស់១០៧៥ម៉ែត្រ បាននិងកំពុងទទួលបានការគាំទ្រពីអតិថិជន ដោយសារបន្លែត្រូវបានថែរទាំតាមធម្មជាតិ ដែលធ្វើឲ្យមានរសជាតិឆ្ងាញ់។

បន្លែទាំងនេះ បាននិងកំពុងចែកចាយនៅតាមសណ្ឋាគារទាំង៧របស់ក្រុមហ៊ុនសុខា និងតាមម៉ាតនានា។ ចំណែកទឹកពិសារឋានសួគ៌​បូកគោ ដែលចម្រាញ់ចេញពីទឹកភ្លៀង គ្មានសារធាតុគីមី ត្រូវបានផលិតដោយបច្ចេកវិទ្យាតទំនើបបំផុត ដើម្បីធ្វើឲ្យប្រាកដថា​ទឹកពិសារនេះ មានគុណភាព អនាម័យខ្ពស់ និងជួយលើកសុខភាពអ្នកទទួលទាន។

កញ្ញា ណោត លីដាអ្នកជំនាញផ្នែកបន្លែសរីរាង្គ ដែលបាននិងកំពុងធ្វើការនៅក្នុងកសិដ្ឋាន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការដាំបន្លែនៅទីនេះ ក្រុមហ៊ុនបានផ្តោតលើបន្លែអឺរ៉ុបច្រើន ដោយក្នុងនោះ ប្រភេទសាឡាត់អឺរ៉ុប មាន៨មុខ មានដូចជា សាឡាត់ផ្កាថ្មក្រហម សាឡាត់រ៉ូមែន សាឡាត់អាយបឺក(សាឡាត់ក្តោប) សាឡាត់ប៉ាតតូវែ ជាដើម។ដោយឡែក បន្លែផ្លែមានដូចជា ស៊ូគីនី(ននោងបារាំង) ននោងបារាំងលឿង និងននោងបារាំងខៀវ ជាដើម។

នៅប្រទេសកម្ពុជា មិនសូវមានកសិករដាំបន្លែទាំងនេះនោះទេ ដោយសារប្រភេទបន្លែទាំងនេះ ត្រូវការអាកាសធាតុត្រជាក់ និងពិបាកក្នុងការដាំដុះ ប៉ុន្តែនៅលើភ្នំបូកគោ អំណោយផលក្នុងការដាំប្រភេទបន្លែទាំងនេះ និងទទួលបានទិន្នផលខ្ពស់។ នេះជាការបន្ថែមរបស់កញ្ញា ណោត លីដា។

កញ្ញាបានឱ្យដឹងថា “បន្លែងបួកគោ អាចផ្គត់ផ្គង់អតិថិជនគ្រប់ប្រាំងគ្រប់វស្សា មានន័យថា បើបន្លែនៅខាងក្រៅ រងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សា តែនៅបូកគោនៅតែអាចផ្គត់ផ្គង់បានធម្មតា”។

អ្នកជំនាញបច្ចេកទេស ដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្មជាន់ខ្ពស់ពីបរទេសរូបនេះ បានលើកឡើងថា ចំពោះការដាំដុះ ដែលអំណោយផលល្អសម្រាប់បន្លែ គឺចាប់ពីខែ វិច្ឆិកា រហូតដល់ខែ មីនា ដែលចន្លោះពេលនេះ ការដាំដុះគឺទទួលបានទិន្នផលខ្ពស់។

កញ្ញាបានបន្តថា អ្វីដែលពិសេសសម្រាប់បន្លែសុវត្ថិភាព និងសរីរាង្គ នៅកសិដ្ឋានបូកគោហ្វាម គឺការដាំដុះមិនប្រើជាតិ​គីមី១០០ភាគរយ គឺប្រើតែជីលាមកប្រជៀវ ជីលាមកគោ ជីត្រីធ្វើជាកំប៉ុសទឹក ដែលជីទាំងនេះ បានជួយឱ្យបន្លែផ្លែមាន​ទំហំធំ ជាងដំណាំនៅតាមតំបន់ផ្សេងៗ។ជាមួយគ្នានេះ អ្នកស្រី សៀ ចាន់រ៉ា នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន សូគម៉ិច អ៊ិនវេសមេនគ្រុប បានឱ្យដឹងថា ក្រៅពីបន្លែបែបអឺរ៉ុប នៅក្នុងកសិដ្ឋាន មានដាំដុះ ដូចជា បន្លែស្ពៃក្តោប ស្ពៃបូកគោ ខាត់ណា ប៉េងប៉ោះខៀវ ប៉េងប៉ោះក្រហម និងប្រភេទសាឡាត់ជាច្រើនមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here