ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុន Toyota Tsusho Corporationបាននិងកំពុងត្រៀមពង្រីកការបោះទុនវិនិយោគ ទៅកាន់ក្រុងប៉ោយប៉ែតនៅចុងឆ្នាំនេះ។
ព៌តមានដ៏ល្អនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាងលោកជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នកាលពីថ្ងៃទី៤ សីហាកន្លងមកនេះ។
ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាព វិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ៨០០កន្លែងបន្ថែមទៀត។បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ៕







