រដ្ឋាភិបាលនឹងផ្សព្វផ្សាយជាផ្លូវការនូវដំណោះស្រាយអគារជាប់គាំងនៅក្រុងព្រះសីហនុនាចុងត្រីមាសទី៣ឆ្នាំនេះ

0

        ដោយៈ ជេស៊ីកា
ព្រះសីហនុៈ វាជាដំណឹងដ៏រីករាយមួយ ដែលម្ចាស់អាគារជាប់គាំងនានា នឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីដំណោះស្រាយចំពោះគំរោងអគារជាប់គាំងរបស់ខ្លួន។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជា កុកហុង ដែលទទួលបន្ទុកបញ្ហាអគារជាប់គាំង នៅក្រុងព្រះសីហនុ បានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រដ្ឋាភិបាលនឹងផ្សព្វផ្សាយទាក់ទងនឹងដំណោះស្រាយ បញ្ហាអគារជាប់គាំង នៅក្នុងខែកញ្ញាខាងមុខនេះ។

ទោះជាយ៉ាងណាដំណោះស្រាយបែបណា លោកមិនទាន់បញ្ជាក់លំអិតនៅឡើយទេ ប៉ុន្តែកន្លងមករដ្ឋាភិបាលបានចេញអនុក្រិត​ដែលជាគោលនយោបាយ និងផែនទីចង្អុលបង្ហាញផ្លូវមួយរួចហើយ ទាក់ទងនឹងដំណោះស្រាយ និងគោលនយោបាយលើកទឹកចិត្តជាច្រើន ដល់ម្ចាស់គំរោងជាប់គាំងនិមួយៗ អាស្រ័យលើទំហំទុន និងទិដ្ឋភាពជាក់ស្តែង។

 អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសា​សន៍ឲ្យដឹងកាលពីសសប្តាហ៍មុនថា បច្ចុប្បន្នរដ្ឋបាលក្រុងព្រះសីហនុ ក៏ដូចជាគណៈកម្មការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុបាននិងកំពុង កំណត់អត្តសញ្ញាណអគារ ជាប់គាំងនិមួយៗ នៅក្នុងទីក្រុងនេះ ដើម្បីរៀបចំដំណោះស្រាយសមស្របណាមួយ តាមស្ថានភាពជាក់ស្តែង។

លោកបន្តថា “អគារជាប់គាំងនៅក្រុងព្រះសីហនុ មានប្រមាណ​៤០០គំរោង ដែលគំរោងមួយចំនួន ក៏បានបើកដំណើរការបណ្តើរៗផងដែរ”។ លោកបន្តថា “ស្ថានភាពសេដ្ឋកិច្ច សង្គម និងការបើកដំណើរការអាជីវកម្មនានាបាននិងកំពុងចាប់ផ្តើមបណ្តើរៗហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here