ដោយៈ តែម សុខុម
ហូជីមិញ: ផ្សារទំនើបតូចៗជាច្រើន នៅក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានប្រែក្លាយទៅជាអគារការិយាល័យ បន្ទាប់ពីលក់ដូរមិនដាច់ ស្ងាត់ដូចចោរលួចសេះ និងការឡើងថ្លៃឈ្នួលបានរុញច្រានឱ្យអ្នកជួលលក់រាយត្រូវរើចេញគ្មានសល់។
តួយ៉ាងបន្ទាប់ពីម៉ាកយីហោ Miniso បានប្រគល់ឱ្យវិញនូវទីតាំងដែលខ្លួនជួលនៅអគារ ថាវ ឌាន ភាល (Thao Dien Pearl Building) ក្នុងសង្កាត់ធូដុក (Thu Duc) នៃក្រុងហូជីមិញ ផ្សារទំនើបនៅទីនោះក៏ត្រូវបានប្រែក្លាយទៅជាអគារការិយាល័យ ដែលយកថ្លៃឈ្នួលក្នុងតម្លៃសមរម្យ បើធៀបនឹងការិយាល័យកម្រិតB។
យោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៦ សីហា ឱ្យដឹងថា ថ្លៃឈ្នួលប្រចាំខែគឺចន្លោះពី២២ដុល្លារ ទៅ២៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងថ្លៃសេវាគ្រប់គ្រង៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។






