ដោយៈ គង់ សូរិយា
ស្ទឹងត្រែងៈ ជាខេត្តមួយ ស្ថិតនៅភូមិភាគឥសាន្តប្រទេស ស្ទឹងត្រែងហាក់ត្រូវបានគេមើលរំលង បើទោះបីជាខេត្តមានធនធានធម្មជាតិជាច្រើនក្តី។
តម្លៃដីធ្លី នៅទីក្រុងស្ទឹងត្រែង និងតំបន់ជុំវិញបានហក់ឡើងខ្ពស់មួយរយៈខ្លី បន្ទាប់ពីព័ត៌មាននៃការសាងសង់ ព្រលានយន្តហោះថ្មីបានផ្ទុះឡើង ស្របតាមអនុសាសន៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចង់ប្រែក្លាយ ព្រលានយន្តហោះចាស់ក្នុងខេត្តនេះ ជាព្រលានកម្រិតតំបន់ ដែលងាយតភ្ជាប់ទៅកាន់ប្រទេសថៃ និងប្រទេសឡាវក្បែរគ្នា។
លោកជុំ វិចិត្រភ្នាក់ងារអចលនទ្រព្យឯករាជ្យ ដែលមានដីនៅក្នុងដៃសម្រាប់លក់ប្រមាណ៧០០ទីតាំង នៅក្នុងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា សក្តានុពល ខេត្តស្ទឹងត្រែងហាក់មានកម្រិតនៅឡើយ ដោយតាំងពីប៉ុន្មានឆ្នាំមុនរហូតមកទល់ពេលនេះ ខេត្តមិនសូវទាក់ទាញបាន អ្នកវិនិយោគលំដាប់អន្តរជាតិនោះទេ។






