ដំណឹងល្អៈ ការងារជាង៧០០នឹងផ្តល់ជូនយុវជនក្នុងពិព៌ណ ការងារនៅថ្ងៃនេះ

0
default

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ បណ្រាក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន៧៤១កន្លែង សម្រាប់និស្សិត  និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៅក្រុងភ្នំពេញ។

យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៩ ខែសីហានេះ បានលើកឡើងក្នុងបណ្តាញសង្គមថា ចំពោះនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី១០ សីហានេះ។

ភ្នាក់ងារជាតិមុខរបរ និងការងារបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនធំៗទាំង១១ ដែលជ្រើសរើសបុគ្គលិកចូលបំរើការងារ រួមមាន  ក្រុមហ៊ុន Makro (Cambodia) Co., Ltd., ក្រុមហ៊ុនAeon cambodia, ក្រុមហ៊ុនCambodia Airports, ក្រុមហ៊ុនANGKOR DATA COMMUNICATION GROUP CO.,LTD ,Hattha bank ,Cambodia Asia Bank (CAB Bank) ,ក្រុមហ៊ុន Onion Mobility Co,. Ltd, ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន និង អ៊ិនវេសមេន,ក្រុមហ៊ុន អិនវេស អិម ថេកណឡជី ឯ.ក ,ក្រុមហ៊ុន Easyhome, ក្រុមហ៊ុន GFG ៕

LEAVE A REPLY

Please enter your comment!
Please enter your name here