Hattha top Banner

ហានិភ័យ: កម្ពស់ទឹកទន្លេនៅកម្ពុជាអាចហក់ឡើងខ្លាំង ខណៈឡាវ ប្រកាសបើកទំនប់វារីអគ្គិសនីចំនួន៤

0

ដោយៈ តែម សុខុម

វៀងចន្ទន៍: នៅពេលមេឃបន្តធ្លាក់ភ្លៀងខ្លាំង នៅទូទាំងប្រទេសឡាវ ទំនប់វារីអគ្គិសនីធំៗចំនួន៤ នៅក្នុងប្រទេសនេះ ត្រូវបើកទ្វារបញ្ចេញទឹកដើម្បីធានាថា ទំនប់ទាំងនោះមិនទទួលរងការខូចខាតដោយសារទឹកហៀរចេញពីអាងស្តុកទឹក។

ដោយសារតែប្រទេសឡាវ ស្ថិតនៅខ្សែទឹកខាងលើនៃអាងទន្លេមង្គ ខណៈកម្ពុជាស្ថិតនៅខ្សែទឹកខាងក្រោមនោះ ការបើកទ្វារទំនប់វារីអគ្គិសនីទាំងនេះ គឺជាហានិភ័យសម្រាប់កម្ពុជា ព្រោះវាអាចនឹងធ្វើឱ្យកម្រិតទឹកទន្លេហក់ឡើងខ្លាំង។

សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយកាលពីថ្ងៃពុធ ទី៩ សីហា ថា ដោយសារភ្លៀងមូសុង កំពុងតែបន្តធ្លាក់ជាប់ៗគ្នា ខេត្តចំនួន៨ក្នុងប្រទេសឡាវ ត្រូវបានជន់លិចធ្ងន់ធ្ងរ ព្រមទាំងមានបំណា​ក់​ដីក្នុងឆ្នាំនេះ ហើយទំនប់វារីអគ្គិសនី នៅក្នុងខេត្តសាយ៉ាប៊ូរី ហ្លួងព្រះ​បាង និងខេត្តខាំមួន បានបើកទ្វារបញ្ចេញទឹកចូលទៅក្នុងទន្លេ។

ទំនប់វារីអគ្គិសនីទាំង៤ ដែលបានបើកទ្វារបញ្ចេញទឹកនោះរួមមានទំនប់ណាមហុង ១ (Nam Houng 1 Hydropower) ទំនប់ណាមខាន់ ២ (Nam Khan 2 Hydropower) ទំនប់ណាមខាន់ ៣ (Nam Khan 3 Hydropower) និងទំនប់ណាម ហ៊ីនប៊ូន (Nam Hinboun Downstream Hydropower)។

គណៈកម្មការទន្លេមេគង្គ (MRC) បានធ្វើការព្យាករថា រហូតមកដល់ថ្ងៃទី១២ ខែសីហា កម្ពស់ទឹកក្នុងអាងទន្លេមេគង្គក្រោម ចាប់ពីហ្លួងព្រះបាង ក្នុងប្រទេសឡាង មកដល់កម្ពុជា ត្រូវបានរំពឹងថានឹងហក់ឡើងយ៉ាងខ្លាំង ចាប់ពីកំពស់០,៥ម៉ែត្ររហូតដល់៣,០ម៉ែត្រ។

យោងតាមទិន្នន័យរបស់អគ្គិសនីឡាវ (EDL) បង្ហាញថា រោងចក្រវារីអគ្គិសនីសេសេត ១ (Xeset 1) ទំនប់សេសេត ២ (Xeset 2) ទំនប់ណាម ម៉ាង ៣ (Nam Mang 3) និងទំនប់ណាម សង (Nam Song) ក៏ស្តុកទឹកពេញសមត្ថភាពដែរនៅពេលនេះ ហើយប្រហែលជាត្រូវបញ្ចេញទឹកក្នុងពេលឆាប់ៗនេះ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here