Hattha top Banner

លោក ចូ បៃដិន គ្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខ ខណៈទីក្រុងវ៉ាសុីនតោនព្យាយាមទប់ឥទ្ធិពលចិនក្នុងតំបន់

0

ដោយ: គង់ លាងហួរ
វ៉ាសុីនតោន: ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា លោកនឹងធ្វើដំណើរទៅប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយ។

លោក Biden បានលើកឡើងបែបនេះ ខណៈលោកកំពុងថ្លែងក្នុងកម្មវិធីរៃអង្គាសប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុង រដ្ឋ New Mexico។

លោកBiden បានថ្លែងថា “ខ្ញុំនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ ព្រោះវៀតណាមចង់ផ្លាស់ប្តូរទំនាក់ទំនងរបស់យើងនិងចង់ក្លាយជាដៃគូមួយរបស់យើង”។

នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសាកន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងនូវបំណង ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងទំនាក់ទំនងជាមួយដៃគូនានាក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលនៃប្រទេសចិន។

លោក Biden បានថ្លែងក្នុងកម្មវិធីរៃអង្គាសប្រាក់មួយនៅទីក្រុង Maine កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅថា “ខ្ញុំបានទទួលការហៅទូរស័ព្ទពីប្រមុខនៃប្រទេសវៀតណាម ដែលចង់ជួបជាមួយខ្ញុំ នៅពេលខ្ញុំទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌាក្នុងខែកញ្ញាខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here