ដោយៈ តែម សុខុម
វ៉ាស៊ីនតោន: សេតវិមាននៅថ្ងៃពុធ ទី៩ ខែសីហា នេះគ្រោងបញ្ចេញផែនការលម្អិតរបស់ខ្លួន ដើម្បីហាមឃាត់ការវិនិយោគមួយចំនួនរបស់អាមេរិក លើបច្ចេកវិទ្យារដ៏រសើប នៅក្នុងប្រទេសចិន និងតម្រូវឱ្យក្រុមហ៊ុននានា ជូនដំណឹងមករដ្ឋាភិបាល អំពីការវិនិយោគផ្សេងៗទៀត។
ប្រភពមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ផែនការនេះមានគោលបំណងរារាំងទប់ស្កាត់មូលធន និងចំណេះជំនាញរបស់សហរដ្ឋអាមេរិក ពីការជួយអភិវឌ្ឍបច្ចេកវិទ្យាដែលអាចគាំទ្រ ដល់ការធ្វើទំនើបកម្មយោធារបស់ប្រទេសចិន និងគំរាមកំហែងដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ត្រូវបានរំពឹងថានឹងចេញបទបញ្ជា ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ឱ្យត្រួតពិនិត្យក្នុងសប្តាហ៍នេះ នូវការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្រៅប្រទេសលើបច្ចេកវិទ្យារសើបៗនៅក្នុងប្រទេសចិន។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ត្រូវបានរំពឹងថានឹងចេញបទបញ្ជា ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ឱ្យត្រួតពិនិត្យក្នុងសប្តាហ៍នេះ នូវការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្រៅប្រទេសលើបច្ចេកវិទ្យារសើបៗនៅក្នុងប្រទេសចិន។
 
             
 
 
 

 
 
 






 
 
