ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាល អាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី នូវចំណុចអាទិភាពសំខាន់ៗចំនួន៤។
សម្តេចតេជោបានណែនាំគណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមាន ស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។