តែម សុខុម
ញូវយ៉ក: ក្រសួងរតនាគារអាមេរិក នឹងស្នើឱ្យបង្កើតច្បាប់មួយដែលនឹងបញ្ចប់សកម្មភាពទិញផ្ទះប្រណីតដោយអនាមិកដើម្បីបិទចន្លោះប្រហោង ដែលក្រសួងនេះនិយាយថាអនុញ្ញាតឱ្យក្រុមមហាសេដ្ឋីពុករលួយ ភេរវករ និងឧក្រិដ្ឋជនផ្សេងៗទៀតលាក់បាំងលុយដែលពួកគេរកបានដោយមិនសុចរិត។
ច្បាប់ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ ត្រូវបានរំពឹងថានឹងតម្រូវឱ្យក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យដូចជាក្រុមហ៊ុនធានារ៉ាប់រងលើកម្មសិទ្ធិអចលនទ្រព្យជាដើម រាយការណ៍អំពីអត្តសញ្ញាណរបស់ម្ចាស់ក្រុមហ៊ុនដែលទិញអចលនទ្រព្យដោយទូទាត់ជាសាច់ប្រាក់ ទៅកាន់បណ្តាញអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសហិរញ្ញវត្ថុ (FinCEN) នៃក្រសួងរតនាគារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ សីហា។