ដោយ: គង់ លាងហួរ
ហុងកុង: ការជួលផ្ទះនៅទីក្រុងហុងកុងបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល១៨ខែ ក្នុងខែកក្កដា ខណៈសិស្ស និស្សិត និងអ្នកជំនាញបានវិលត្រឡប់មកកាន់ទីក្រុងនេះវិញ ហើយអត្រាការប្រាក់ខ្ពស់បានបន្តរារាំងអ្នកជួលមិនឱ្យក្លាយជាអ្នកទិញ។
នេះបើយោងតាមសារពត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។យោងតាមសន្ទស្សន៍នៃការជួល Centa-City ដែលចងក្រងដោយក្រុមហ៊ុន Centaline Property បានឱ្យដឹងថា សន្ទស្សន៍នៃការជួលបានកើនឡើង១,១៥ភាគរយក្នុងខែកក្កដាដល់១១៤,០២ពិន្ទុ បើធៀបនឹងខែមិថុនា។ សន្ទស្សន៍នេះបានកើនឡើង៥,៤៥%ក្នុងរយៈពេល៦ខែចាប់ពីខែមករា។
លោក Yeung Ming-yee នាយករងជាន់ខ្ពស់នៃក្រុមហ៊ុន Centaline Property Research បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា “អតិថិជនបានផ្លាស់ប្តូរពីការទិញមកជាការជួលវិញ ហើយលំហូរចូលនៃនិស្សិត និងអ្នកជំនាញបានបង្កើនតម្រូវការអចលនទ្រព្យសម្រាប់ជួល”។






